តួកគីសុខចិត្តបោសមីនសមុទ្រហ័រមូស ក្រោយអ៊ីរ៉ង់-អាមេរិកចុះកិច្ចព្រមព្រៀងសន្តិភាព

តួកគីសុខចិត្តបោសមីនសមុទ្រហ័រមូស ក្រោយអ៊ីរ៉ង់-អាមេរិកចុះកិច្ចព្រមព្រៀងសន្តិភាព

រដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan បានបង្ហើបឲ្យដឹងថា តួកគីអាចនឹងចូលរួមក្នុងប្រតិបត្តិការបោសសម្អាតមីន នៅតាមបណ្តោយច្រកសមុទ្រហ័រមូស ប្រសិនបើមានកិច្ចព្រមព្រៀងសន្តិភាពរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកជាមុនសិន។

រូបភាពពាក់ព័ន្ធ

ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ថា លោក Fidan បានថ្លែងក្នុងជំនួបជាមួយអ្នកសារព័ត៌មាននៅទីក្រុងឡុងដ៍ថា ក្រោយកិច្ចព្រមព្រៀងសន្តិភាពកើតឡើង គេរំពឹងបង្កើតក្រុមបច្ចេកទេសចម្រុះជាតិសាសន៍ដើម្បីដោះមីន ដោយតួកគីចាត់ទុកនេះជាកាតព្វកិច្ចមនុស្សធម៌ដ៏សំខាន់។

លោកបានបញ្ជាក់ថា តួកគីនឹងបញ្ជូនអ្នកជំនាញទៅចូលរួមភ្លាមៗ បើលក្ខខណ្ឌទាំងអស់ត្រូវបានអនុវត្តតាមការព្រមព្រៀង។ ទោះជាយ៉ាងណា លោកក៏បានព្រមានថា តួកគីនឹងពិចារណាឡើងវិញនូវជំហររបស់ខ្លួន បើក្រុមចម្រុះនោះក្លាយជាភាគីនៃសង្គ្រាមជាថ្មី។

ក្រៅពីនេះ លោក Fidan ក៏បានសម្តែងសុទិដ្ឋិនិយមថា បញ្ហាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់នឹងអាចរកដំណោះស្រាយឃើញនៅក្នុងកិច្ចចរចាជុំបន្ទាប់ ដែលគ្រោងធ្វើឡើងនៅប្រទេសប៉ាគីស្ថាន។ នេះជាសញ្ញាវិជ្ជមានសម្រាប់តំបន់មជ្ឈិមបូព៌ាដែលកំពុងឆាបឆេះខ្លាំង៕

administrator

Related Articles