ព្រមាន! ព្យុះខែប្រាំងសារជាថ្មី ហៀបនឹងវាយប្រហារថៃចាប់ពីថ្ងៃទី២៨ មេសា ដល់ដើមខែឧសភា តំបន់ខាងជើង បាងកក និងខាងកើតប្រឈមមុខខ្លាំង

ព្រមាន! ព្យុះខែប្រាំងសារជាថ្មី ហៀបនឹងវាយប្រហារថៃចាប់ពីថ្ងៃទី២៨ មេសា ដល់ដើមខែឧសភា តំបន់ខាងជើង បាងកក និងខាងកើតប្រឈមមុខខ្លាំង

មិនធូរស្រាលឡើយ! ប្រទេសថៃនឹងត្រូវរងការវាយប្រហារដោយព្យុះខែប្រាំងដ៏ខ្លាំងថ្មីមួយទៀត រហូតដល់ដើមខែក្រោយ ខណៈគ្រោះធម្មជាតិនេះបានបំផ្លិចបំផ្លាញ និងបង្កផលប៉ះពាល់រួចទៅហើយ។

សារព័ត៌មាន The Nation បានដកស្រង់សេចក្តីប្រកាសរបស់ការិយាល័យធនធានទឹកជាតិថៃ (ONWR) ដែលព្រមានថា ព្យុះខែប្រាំងថ្មីនឹងបោកបក់លើប្រទេសនេះពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា។

ព្យុះខែប្រាំងថៃ

ក្នុងសេចក្តីប្រកាសនោះ ONWR បញ្ជាក់យ៉ាងច្បាស់ថា តំបន់ដែលនឹងរងគ្រោះធ្ងន់ធ្ងរជាងគេគឺភាគខាងជើង ដោយនៅទីនោះនឹងមានភ្លៀងធ្លាក់យ៉ាងគំហុក និងខ្យល់បក់ខ្លាំង ជាពិសេសខ្យល់កន្ត្រាក់។ មិនត្រឹមតែប៉ែកខាងជើងទេ តំបន់ភាគខាងកើត ព្រមទាំងទីក្រុងបាងកក និងតំបន់ជុំវិញក៏នឹងរងផលប៉ះពាល់ផងដែរ។

ផលប៉ះពាល់ព្យុះ

មុននេះ ព្យុះខែប្រាំងបានវាយប្រហារយ៉ាងដំណំរួចទៅហើយលើខេត្តនគររាជសីមា ដោយបង្កការខូចខាតដល់ផ្ទះសម្បែង និងសំណង់សាធារណៈជាច្រើន។ ការិយាល័យបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយខេត្តនគររាជសីមា បានរាយការណ៍ពីការខូចខាតយ៉ាងរីករាលដាល បន្ទាប់ពីព្យុះរដូវក្ដៅដ៏ខ្លាំងក្លាបោកបក់កាត់ខេត្តនេះ ចន្លោះពីម៉ោង ៤រសៀល ដល់ម៉ោង ៨:៣០នាទីយប់ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។

សូមជម្រាបជាថ្មីថា បាតុភូតនេះគឺបណ្ដាលមកពីប្រព័ន្ធសម្ពាធខ្ពស់ ឬម៉ាស់ខ្យល់ត្រជាក់ពីប្រទេសចិន ដែលបានរីកសាយភាយគ្របដណ្ដប់លើតំបន់ភាគឦសាន និងសមុទ្រចិនខាងត្បូង៕

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles