ព្យុងយ៉ាងបើកសារមន្ទីរអាវុធលោកខាងលិច រឹបអូសពីសមរភូមិអ៊ុយក្រែន មន្ត្រីរុស្ស៊ីចូលរួមឱឡារិក

ព្យុងយ៉ាងបើកសារមន្ទីរអាវុធលោកខាងលិច រឹបអូសពីសមរភូមិអ៊ុយក្រែន មន្ត្រីរុស្ស៊ីចូលរួមឱឡារិក

កូរ៉េខាងជើងបានបើកសម្ពោធជាផ្លូវការ «សារមន្ទីរអនុស្សាវរីយ៍នៃប្រតិបត្តិការយោធាបរទេស» កាលពីថ្ងៃទី២៦ ខែមេសា ដោយដាក់តាំងបង្ហាញអាវុធយុទ្ធភណ្ឌទំនើបៗដែលរឹបអូសបានពីសមរភូមិអ៊ុយក្រែន ដូចជារថក្រោះ Leopard 2A4 និង M1A1 Abrams ជាដើម។

ពិធីសម្ពោធសារមន្ទីរ

ពិធីសម្ពោធនេះប្រព្រឹត្តទៅក្រោមវត្តមានដ៏ឱឡារិករបស់មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដោយមានរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Andrei Belousov អញ្ជើញចូលរួមផ្ទាល់។ វត្តមាននេះបង្ហាញពីការដឹងគុណរបស់ទីក្រុងមូស្គូចំពោះកងទ័ពកូរ៉េខាងជើងដែលបានចូលរួមយ៉ាងសកម្មក្នុងតំបន់ Kursk នៃប្រទេសរុស្ស៊ី។

លោក គីម ជុងអ៊ុន ធ្លាប់បានចុះពិនិត្យការដ្ឋានសាងសង់សារមន្ទីរនេះផ្ទាល់កាលពីខែកុម្ភៈ ដើម្បីរៀបចំឲ្យទីតាំងនេះក្លាយជាភស្តុតាងនៃកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ។

អាវុធយុទ្ធភណ្ឌតាំងបង្ហាញក្នុងសារមន្ទីរ

គួររំលឹកថា វត្តមានកងទ័ពកូរ៉េខាងជើងនៅក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានលេចឮតាំងពីចុងឆ្នាំ២០២៤ ដោយទាហានប្រមាណ ១,៥០០ នាក់ត្រូវបានបញ្ជូនទៅជួយរុស្ស៊ី។ ក្រោយមក ទិន្នន័យចារកម្មលោកខាងលិចបានបង្ហាញថាចំនួននេះបានកើនឡើងដល់ប្រមាណ ១២,០០០ នាក់។ ការបើកសារមន្ទីរនេះ ត្រូវបានគេមើលឃើញថាជាការបង្អួតជោគជ័យនៃកិច្ចសហការយោធាព្យុងយ៉ាង-មូស្គូ និងជាសារនយោបាយផ្ញើទៅកាន់បណ្តាប្រទេសលោកខាងលិច៕

administrator

Related Articles