ឃាត់ខ្លួនយុវជន១៨ឆ្នាំនៅព្រែកលៀប លួចម៉ូតូនិងទូរស័ព្ទពីក្មេង១៧ឆ្នាំ

ឃាត់ខ្លួនយុវជន១៨ឆ្នាំនៅព្រែកលៀប លួចម៉ូតូនិងទូរស័ព្ទពីក្មេង១៧ឆ្នាំ

រាជធានីភ្នំពេញ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោយពីប្រព្រឹត្តអំពើលួចម៉ូតូ១គ្រឿង និងទូរស័ព្ទដៃ។

វត្ថុតាង

តាមប្រភពពីនាយកដ្ឋានព្រហ្មទណ្ឌបានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ជនរងគ្រោះឈ្មោះ យ៉ូន ធារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ បានមកដាក់ពាក្យបណ្ដឹងនៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល។ កម្លាំងជំនាញបានស៊ើបអង្កេត និងឃាត់ខ្លួនជនសង្ស័យឈ្មោះ យ៉ូន ស៊ីយាន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅហាងហេងហេងព្រះច័ន្ទពេញវង្ស ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។

បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ម៉ូតូម៉ាក HONDA DREAM C125 ផលិតឆ្នាំ២០២៥ ពាក់ស្លាកលេខបន្ទាយមានជ័យ 1AD-9500 (របស់ជនសង្ស័យ), ម៉ូតូម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២៦ ពាក់ស្លាកលេខភ្នំពេញ 1MF-1341 (របស់ជនរងគ្រោះ) និងទូរស័ព្ទដៃ១គ្រឿងម៉ាក iPhone។

ជនសង្ស័យ និងវត្ថុតាង

តាមចម្លើយសារភាព ជនសង្ស័យឈ្មោះ យ៉ូន ស៊ីយាន បានឆ្លើយថាខ្លួនពិតជាបានលួចម៉ូតូ១គ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ផលិតឆ្នាំ២០២៦ ពាក់ស្លាកលេខភ្នំពេញ 1MF-1341 និងទូរស័ព្ទ១គ្រឿងម៉ាក iPhone ប្រាកដមែន។ ក្រោយមានការអនុញ្ញាតពីប្រធាននាយកដ្ឋាន និងសម្របសម្រួលនីតិវិធីពីឯកឧត្តម គុជ គីមឡុង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ម៉ូតូ និងទូរស័ព្ទដៃត្រូវបានប្រគល់ជូនជនរងគ្រោះវិញ។ បច្ចុប្បន្នជនសង្ស័យ និងសំណុំរឿងត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធី៕

administrator

Related Articles