ជីវិត និងសង្គម

ឆក់ស្លាកលេខឡានគ្រូពេទ្យ! ចិនជិះ FORD ទំនើបវាយ​លុក​មន្ទីរពេទ្យតេជោសែនកោះធំ សមត្ថកិច្ច​ឃាត់ខ្លួនបានពីរនាក់ជាមួយថ្នាំញៀន និងគ្រាប់កាំភ្លើងជាច្រើនគ្រាប់

ខេត្តកណ្តាល៖ ក្រុមជនសង្ស័យជាជនជាតិចិនបានបើករថយន្ត FORD RANGER XLT ទំនើបឆ្នាំ២០២៥ ចូលទៅលួចដោះយកស្លាកលេខរថយន្តរបស់ក្រុមគ្រូពេទ្យនិងពលរដ្ឋក្នុងបរិវេណមន្ទីរពេទ្យតេជោសែនកោះធំ ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវឃាត់ខ្លួនបានចំនួន២នាក់ រួមជាមួយវត្ថុតាងសំខាន់ៗជាច្រើន។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង០១:៣០នាទី ក្នុងបរិវេណមន្ទីរពេទ្យតេជោសែនកោះធំ ស្ថិតក្នុងភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។ ជនរងគ្រោះចំនួន៤នាក់ រួមមានលោក…

រឿងអាស្រូវ! នាយទាហានអាវុធហត្ថសៀមរាប ដើរបោកប្រាស់យកលុយរត់ការចូលក្របខណ្ឌ ជនរងគ្រោះនាំគ្នាប្តឹង

ខេត្តសៀមរាប៖ លោកវរសេនីយ៍ត្រី គង់ វីរៈ អាយុ៤១ឆ្នាំ មន្ត្រីកាន់ខាងផ្នែកទូរស័ព្ទដៃហតញូវ (១២៩៦) នៃកងរាជអាវុធហត្ថខេត្តសៀមរាប កំពុងប្រឈមនឹងបញ្ហារឿងអាស្រូវធ្ងន់ធ្ងរ បន្ទាប់ពីត្រូវបានប្រជាពលរដ្ឋជាច្រើននាក់ចេញមុខប្តឹងពីបទដើរបោកប្រាស់យកលុយ ក្រោមលេសថារត់ការចូលក្របខណ្ឌមន្ត្រីកងរាជអាវុធហត្ថ ប៉ុន្តែមិនបានសម្រេច។ ជនរងគ្រោះមួយចំណែកបានប្តឹងយកលុយវិញរួចហើយ ប៉ុន្តែនៅមានជនរងគ្រោះមួយចំនួនទៀតកំពុងរង់ចាំលោក គង់ វីរៈ ចូលខ្លួនមកដោះស្រាយសងលុយវិញ។ ប្រសិនបើមិនអាចដោះស្រាយបានទេ លោកអាចនឹងត្រូវថ្នាក់ដឹកនាំដកចេញពីក្របខណ្ឌ។ សូមបញ្ជាក់ថា…

អ្នកជក់បារីអេឡិចត្រូនិចប្រុងប្រយ័ត្ន! គ្រឿងញៀនប្រភេទថ្មី ‘ហ្ស៊ំប៊ី’ កំពុងលាក់ខ្លួនក្នុងទឹកថ្នាំជក់

នៅប្រទេសម៉ាឡេស៊ី គ្រឿងញៀនប្រភេទថ្មីដែលគេនិយមហៅថា 「ហ្ស៊ំប៊ី (Zombie)」 កំពុងត្រូវបានរកឃើញថាលាក់បន្លំនៅក្នុងទឹកថ្នាំបារីអេឡិចត្រូនិច ហើយត្រូវបានលក់ដោយបើកចំហនៅតាមហាងលក់បារីអេឡិចត្រូនិចមួយចំនួននៅក្នុងប្រទេសនេះ។ ដូច្នេះអ្នកនិយមជក់បារីអេឡិចត្រូនិច សូមប្រុងប្រយ័ត្នជាពិសេស!

ឃាត់ខ្លួនសន្តិសុខក្រុមហ៊ុន៥នាក់ ប្រើដំបងឆក់បាញ់ពលរដ្ឋរងរបួសធ្ងន់ក្នុងខេត្តក្រចេះ

ខេត្តក្រចេះ៖ កម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកអូរគ្រៀងសែនជ័យ បានបន្តឃាត់ខ្លួនក្រុមសន្តិសុខរបស់ក្រុមហ៊ុនឯកជនចំនួន៥នាក់ ក្រោយពីបានបង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយប្រើប្រាស់ដំបងឆក់បាញ់ទៅលើប្រជាពលរដ្ឋម្នាក់បណ្តាលឱ្យរងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៥និង២០នាទីរសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅចំណុចចំណបរកា ក្នុងភូមិទោង ឃុំរលួសមានជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។ យោងតាមរបាយការណ៍របស់នគរបាល ជនសង្ស័យទាំង៥នាក់រួមមាន៖ ១- ឈ្មោះ រុន ឌឿន…

អស់ល្បិច! ចោរសាក់ពេញខ្លួនឆក់ខ្សែកប៉ះចំអ្នកក្លាហាន ត្រូវចាប់បានស្រាប់តែស្រែកចោទជនរងគ្រោះថាជាចោរវិញ

រាជធានីភ្នំពេញ៖ ចោរឆក់ម្នាក់ដែលចាក់សាក់ពេញខ្លួន និងជាមុខសញ្ញាជើងចាស់ជំនាញខាងឆក់ទ្រព្យសម្បត្តិតាមដងផ្លូវ បានសម្រេចសកម្មភាពឆក់ខ្សែកពីបុរសម្នាក់ដែលកំពុងឈរទិញឪឡឹកជាមួយប្រពន្ធ ប៉ុន្តែលើកនេះស៊យធំ ព្រោះឆក់ប៉ះចំជនរងគ្រោះដែលមានចិត្តក្លាហាន។ ភ្លាមៗនោះ ប្ដីប្រពន្ធជាជនរងគ្រោះបានចាប់ក្របួចកអាវ និងទាញកាងម៉ូតូចោរ បណ្ដាលឱ្យរេចង្កូតធ្លាក់ចូលប្រឡាយ ទើបរត់មិនរួច។ ក្រោយពីត្រូវគេចាប់បាន លោកចោរបែរជាសម្ដែងធ្វើជាស្រែកចោទប្រកាន់ជនរងគ្រោះថាជាចោរឆក់ខ្សែកខ្លួនទៅវិញ ក្នុងគោលបំណងចង់រួចខ្លួន ប៉ុន្តែប្រជាពលរដ្ឋមិនបានជឿឡើយ ហើយបាននាំគ្នាជួយចាប់ចោរនោះ វាយទាត់ធាក់ រួចប្រគល់ឱ្យនគរបាលចាត់ការតាមច្បាប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥:២០…

ទះកំផ្លៀងអគារ BAOLI INTER CITY! សមត្ថកិច្ច​វាយ​ឆ្មក់​ឃាត់​ខ្លួន​៤០​នាក់​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​Online Scam​សន្ធឹកសន្ធាប់

រាជធានី​ភ្នំពេញ ៖ អគារ BAOLI INTER CITY ស្ថិត​នៅ​ខណ្ឌ​៧​មក​រា ត្រូវ​បាន​ក្រុមការងារ​ចម្រុះ​នៃ​គណៈ​បញ្ជាការ​ឯក​ភាព​រាជធានី​ភ្នំពេញ ចុះ​ឆែកឆេរ​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) កាលពី​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៦ នាវេលាយប់ ដោយ​បាន​ឃាត់ខ្លួន​មនុស្ស​សរុប​ចំនួន​៤០​នាក់ និង​ដកហូត​សម្ភារៈ​ភស្តុតាង​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់។ ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​ក្រោមការ​បញ្ជា​ពី​ឯកឧត្តម​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ…

ប្រតិបត្តិការណ៍​ឆក់​អគារ​ឆបោក​អនឡាញ​នៅ​ប៉ោយប៉ែត ឃាត់​ជន​សង្ស័យ​ជិត​៣០០​នាក់

បន្ទាយមានជ័យ៖ កម្លាំង​សមត្ថកិច្ច​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​អគារ​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) នៅ​ក្រុង​ប៉ោយប៉ែត កាលពី​ថ្ងៃ​ទី២៥ ខែមេសា ឆ្នាំ២០២៦ ដោយ​ឃាត់ខ្លួន​ជន​សង្ស័យ​ប្រមាណ​៣០០​នាក់ និង​រក​ឃើញ​សម្ភារៈ​ប្រព្រឹត្ត​បទល្មើស​មួយ​ចំនួន​ធំ។ ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​ក្រោម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ ដោយ​មាន​ការ​សម្រប​សម្រួល​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ។ ឯកឧត្តម​ឧត្តមសេនីយ៍ឯក ហែម…

សោកនាដកម្មព្រលឹម! រថយន្តបុកម៉ូតូ​ផ្ទប់មុខ​ ស្លាប់យុវជន២នាក់​នៅមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ យុវជន២រូបបានបាត់បង់ជីវិតយ៉ាងសោកសៅ ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត Ford Ranger និងម៉ូតូ Exciter កាលពីព្រឹកព្រលឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅលើផ្លូវជាតិលេខ៧៦ ក្រុងសែនមនោរម្យ។ យោងតាមសមត្ថកិច្ច នៅវេលាម៉ោង ៧:១២ ព្រឹក រថយន្ត Ford Ranger XLT…

លោកត្រាំប្រកាសមិនប្រើនុយក្លេអ៊ែរប្រឆាំងអ៊ីរ៉ង់ ខណៈសង្គ្រាមបន្តរីករាលដាល

សង្គ្រាមអ៊ីរ៉ង៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ បានអះអាងនៅថ្ងៃទី២៣ មេសា នៅមុខសារព័ត៌មានក្នុងការិយាល័យពងក្រពើសេតវិមានថា លោកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងអ៊ីរ៉ង់ឡើយ ខណៈការចរចារវាងក្រុងវ៉ាស៊ីនតោន និងក្រុងតេហេរ៉ង់សម្រាប់ស្វែងរកកិច្ចព្រមព្រៀងមួយនៅតែមិនទាន់ធ្វើឡើងវិញបាន។ ពេលអ្នកកាសែតម្នាក់សួរលោកថា តើលោកគ្រោងប្រើគ្រាប់បែកនុយក្លេអ៊ែរដែរឬទេ លោកត្រាំនិយាយថា «ទេ ខ្ញុំនឹងមិនប្រើវាឡើយ។ ដាច់ខាតមិនអាចឲ្យនរណាម្នាក់ប្រើអាវុធនុយក្លេអ៊ែរទេ។ យើងមិនចាំបាច់ប្រើវាឡើយ។ ហេតុអីបានសួរសំណួរភ្លើបែបនេះ? តើខ្ញុំចាំបាច់អ្វីត្រូវប្រើអាវុធនុយក្លេអ៊ែរពេលដែលយើងកម្ទេចអ៊ីរ៉ង់ទាំងស្រុងរួចហើយដោយប្រើអាវុធធម្មតានោះ?»។ លោកបន្តថា អាមេរិកបានកម្ទេចរួចហើយនូវបណ្ដាអាវុធរបស់ពួកគេ។…

រឹតបន្តឹងវិធានការច្បាប់! រកឃើញការទន្ទ្រានកាន់កាប់ដីខុសច្បាប់ជាង ១០០កន្លែងក្នុងឧទ្យានជាតិភ្នំក្រវាញ ខេត្តកោះកុង

រាជធានីភ្នំពេញ៖ ក្រសួងបរិស្ថានបានចុះបង្ក្រាបការទន្ទ្រានកាន់កាប់ដីខុសច្បាប់នៅចំណុចជ្រោះដំណាក់ក្បូន ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ស្ថិតក្នុងភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្រោយពីជនល្មើសមិនព្រមរុះរើនិងចាកចេញពីតំបន់ការពារធម្មជាតិ។ ក្រសួងបរិស្ថានបានសហការជាមួយរដ្ឋបាលខេត្តកោះកុង ដើម្បីអនុវត្តវិធានការសំខាន់ៗចំនួនពីរ៖ ទី១-បង្ហាញពីទិដ្ឋភាពច្បាប់ និងទោសទណ្ឌទាក់ទងនឹងការកាប់គាស់រុករានដីព្រៃ និងតម្រូវឱ្យប្រជាពលរដ្ឋរុះរើនិងចាកចេញជាបន្ទាន់ និងទី២-ត្រូវអនុវត្តច្បាប់ក្នុងករណីមិនអនុវត្តតាមវិធានការខាងលើ។ សូមបញ្ជាក់ថា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តកោះកុង…