លោកត្រាំប្រកាសមិនប្រើនុយក្លេអ៊ែរប្រឆាំងអ៊ីរ៉ង់ ខណៈសង្គ្រាមបន្តរីករាលដាល

លោកត្រាំប្រកាសមិនប្រើនុយក្លេអ៊ែរប្រឆាំងអ៊ីរ៉ង់ ខណៈសង្គ្រាមបន្តរីករាលដាល

សង្គ្រាមអ៊ីរ៉ង៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ បានអះអាងនៅថ្ងៃទី២៣ មេសា នៅមុខសារព័ត៌មានក្នុងការិយាល័យពងក្រពើសេតវិមានថា លោកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងអ៊ីរ៉ង់ឡើយ ខណៈការចរចារវាងក្រុងវ៉ាស៊ីនតោន និងក្រុងតេហេរ៉ង់សម្រាប់ស្វែងរកកិច្ចព្រមព្រៀងមួយនៅតែមិនទាន់ធ្វើឡើងវិញបាន។

រូបភាពទី១

ពេលអ្នកកាសែតម្នាក់សួរលោកថា តើលោកគ្រោងប្រើគ្រាប់បែកនុយក្លេអ៊ែរដែរឬទេ លោកត្រាំនិយាយថា «ទេ ខ្ញុំនឹងមិនប្រើវាឡើយ។ ដាច់ខាតមិនអាចឲ្យនរណាម្នាក់ប្រើអាវុធនុយក្លេអ៊ែរទេ។ យើងមិនចាំបាច់ប្រើវាឡើយ។ ហេតុអីបានសួរសំណួរភ្លើបែបនេះ? តើខ្ញុំចាំបាច់អ្វីត្រូវប្រើអាវុធនុយក្លេអ៊ែរពេលដែលយើងកម្ទេចអ៊ីរ៉ង់ទាំងស្រុងរួចហើយដោយប្រើអាវុធធម្មតានោះ?»។ លោកបន្តថា អាមេរិកបានកម្ទេចរួចហើយនូវបណ្ដាអាវុធរបស់ពួកគេ។

រូបភាពទី២

ឆ្លើយតបសំណួររបស់អ្នកកាសែតម្នាក់ទៀតដែលចង់ដឹងថា តើប្រធានាធិបតីទុកពេលយូរប៉ុណ្ណាសម្រាប់ឲ្យអ៊ីរ៉ង់វិលមកតុចរចាជាថ្មី លោកត្រាំថា «ចូរកុំដាក់សម្ពាធលើខ្ញុំពេក។ យើងធ្លាប់ស្ថិតនៅវៀតណាមអស់ពេល១៨ឆ្នាំ ហើយចំពោះសង្គ្រាមនៅមជ្ឈិមបូព៌ា ទើបធ្វើអស់ពេលត្រឹម៦សប្ដាហ៍ប៉ុណ្ណោះ»។

ប្រធានាធិបតីអាមេរិកក៏បញ្ជាក់ផងដែរថា អ្វីៗមានការផ្លាស់ប្ដូរលឿនបំផុត ទាក់ទិននឹងច្រកសមុទ្រហ័រមូស និងការចរចានាពេលខាងមុខ។ លោកត្រាំបានចំអកដល់បណ្ដាមេដឹកនាំអ៊ីរ៉ង់ដោយអះអាងថា លោកមិនដឹងថាតើនរណាជាមេដឹកនាំអ៊ីរ៉ង់ពិតប្រាកដ និងតើត្រូវចរចាជាមួយនរណាឡើយ។

ប្រសិនបើកិច្ចព្រមព្រៀងមួយមិនអាចស្វែងរកឃើញ លោកត្រាំសន្យាពីការសងសឹក។ លោកថាយើងបានកម្ទេចគោលដៅអ៊ីរ៉ង់អស់៧៥%ហើយ។ អ៊ីរ៉ង់អាចនៅគ្រប់គ្រងគោលដៅនៅសល់២៥%ទៀត។ យើងមានគ្រាប់រំសេវដ៏ច្រើន បណ្ដានាវារបស់យើងសុទ្ធតែប្រដាប់ដោយអាវុធគ្រប់គ្រាន់ត្រៀមដាក់ពង្រាយ។

ទោះបីយ៉ាងណា ភាពមិនច្បាស់លាស់នៅតែមានទាំងស្រុង លើចេតនារបស់លោកត្រាំតាំងពីលោកប្រកាសពន្យារពេលដោយគ្មានកាលកំណត់នូវបទឈប់បាញ់គ្នាជាមួយអ៊ីរ៉ងមក។

administrator

Related Articles