ពន្ធនាគារខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំពិនិត្យលើកលែងទោសទណ្ឌិត៧រូប បុណ្យចូលឆ្នាំថ្មី២០២៦

ពន្ធនាគារខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំពិនិត្យលើកលែងទោសទណ្ឌិត៧រូប បុណ្យចូលឆ្នាំថ្មី២០២៦

ខេត្តបន្ទាយមានជ័យ៖ ពន្ធនាគារខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំពិនិត្យពិចារណាលើសំណើបន្ធូរបន្ថយ និងលើកលែងទោសជូនដល់ទណ្ឌិតចំនួន៧រូប ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិឆ្នាំ២០២៦។ កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលប្រជុំពន្ធនាគារខេត្ត កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។

កិច្ចប្រជុំពន្ធនាគារ

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត។ ក្នុងនោះមានការចូលរួមពី លោក ទេព ឃុនឆ័យ ព្រះរាជអាជ្ញារងខេត្ត តំណាងឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ព្រមទាំងលោក ឧត្តមអគ្គានុរក្សទោ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារ លោកលោកស្រីអនុប្រធាន មន្ត្រីជំនាញ និងវរសេនីយ៍ឯក សួន សុត្ថារ័ត្ន តំណាងស្នងការដ្ឋាននគរបាលខេត្ត។

អភិបាលរងខេត្តអញ្ជើញជាអធិបតី

លោក លី សុវណ្ណារិទ្ធ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែធ្វើការស្នើសុំដល់ព្រះមហាក្សត្រ ដើម្បីបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតដែលបានខិតខំអប់រំកែប្រែខ្លួនបានល្អ ជារៀងរាល់ឆ្នាំក្នុងឱកាសពិធីបុណ្យជាតិ។

លោកអភិបាលរងខេត្តថ្លែងក្នុងកិច្ចប្រជុំ

ជាមួយគ្នានោះ លោកអភិបាលរងខេត្តក៏បានផ្ដាំផ្ញើទៅកាន់ទណ្ឌិតទាំងអស់ដែលត្រូវបានបន្ធូរបន្ថយទោស និងលើកលែងទោសថា នៅពេលទទួលបានសេរីភាពត្រឡប់ទៅលំនៅឋានវិញ ត្រូវខិតខំកសាងខ្លួនឱ្យក្លាយជាពលរដ្ឋល្អក្នុងសហគមន៍ ជាកូនល្អ ឪពុកម្តាយល្អ និងត្រូវជៀសវាងឱ្យដាច់ខាតនូវការប្រព្រឹត្តបទល្មើសសារជាថ្មី។

ទណ្ឌិតក្នុងសាលប្រជុំ

លោក ទេព ឃុនឆ័យ ព្រះរាជអាជ្ញារងខេត្ត បានលើកឡើងថា ការបន្ធូរបន្ថយទោសនេះ គឺជាការផ្ដល់ឱកាសឱ្យទណ្ឌិតមានជីវិតថ្មី និងបង្ហាញពីក្តីមេត្តាករុណារបស់ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល។

ព្រះរាជអាជ្ញារងថ្លែងក្នុងកិច្ចប្រជុំ

ជាទីបញ្ចប់ លោកអភិបាលរងខេត្ត សូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីពន្ធនាគារខេត្តទាំងអស់ ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការងារគ្រប់គ្រងទណ្ឌិត និងការផ្ដល់នូវចំណេះដឹង ជំនាញវិជ្ជាជីវៈបច្ចេកទេសផ្សេងៗ ដើម្បីជាទុនសម្រាប់ទណ្ឌិតយកទៅប្រកបរបរចិញ្ចឹមជីវិតដោយសុច្ចរិត ក្រោយពេលចេញពីពន្ធនាគារ។

រូបភាពក្រុមការងារ

រូបភាពអង្គប្រជុំ

រូបភាពទណ្ឌិត

រូបភាពថ្នាក់ដឹកនាំ

រូបភាពអនុស្សាវរីយ៍

អត្ថបទដោយ៖ ណុប រក្សា | កែសម្រួលដោយ៖ ធីតា

administrator

Related Articles