រឹតបន្តឹងវិធានការច្បាប់! រកឃើញការទន្ទ្រានកាន់កាប់ដីខុសច្បាប់ជាង ១០០កន្លែងក្នុងឧទ្យានជាតិភ្នំក្រវាញ ខេត្តកោះកុង

រឹតបន្តឹងវិធានការច្បាប់! រកឃើញការទន្ទ្រានកាន់កាប់ដីខុសច្បាប់ជាង ១០០កន្លែងក្នុងឧទ្យានជាតិភ្នំក្រវាញ ខេត្តកោះកុង

រាជធានីភ្នំពេញ៖ ក្រសួងបរិស្ថានបានចុះបង្ក្រាបការទន្ទ្រានកាន់កាប់ដីខុសច្បាប់នៅចំណុចជ្រោះដំណាក់ក្បូន ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ស្ថិតក្នុងភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្រោយពីជនល្មើសមិនព្រមរុះរើនិងចាកចេញពីតំបន់ការពារធម្មជាតិ។

ការទន្ទ្រានដីឧទ្យានជាតិភ្នំក្រវាញ

ក្រសួងបរិស្ថានបានសហការជាមួយរដ្ឋបាលខេត្តកោះកុង ដើម្បីអនុវត្តវិធានការសំខាន់ៗចំនួនពីរ៖ ទី១-បង្ហាញពីទិដ្ឋភាពច្បាប់ និងទោសទណ្ឌទាក់ទងនឹងការកាប់គាស់រុករានដីព្រៃ និងតម្រូវឱ្យប្រជាពលរដ្ឋរុះរើនិងចាកចេញជាបន្ទាន់ និងទី២-ត្រូវអនុវត្តច្បាប់ក្នុងករណីមិនអនុវត្តតាមវិធានការខាងលើ។

កម្លាំងចុះពិនិត្យទីតាំង

សូមបញ្ជាក់ថា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តកោះកុង ស្រុកមណ្ឌលសីមា អាជ្ញាធរមូលដ្ឋាន កម្លាំងប្រដាប់អាវុធ និងតំណាងអង្គការដៃគូ បានចុះពិនិត្យទីតាំងជាក់ស្តែង និងបានរកឃើញការកាន់កាប់ដីខុសច្បាប់ និងសាងសង់សំណង់អនាធិបតេយ្យជាច្រើនដូចជា ខ្ទម តូបលក់ដូរ រោងលំហែ និងបន្ទប់ទឹក ប្រមាណជាង ១០០កន្លែង។

សំណង់អនាធិបតេយ្យក្នុងឧទ្យាន

ការចូលទន្ទ្រានកាន់កាប់ដីខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិនេះ ជាអំពើល្មើសនឹងមាត្រា ៨៥១ ត្រង់ចំណុច ច នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។

វិធានការច្បាប់លើការទន្ទ្រានដី

ក្រសួងបរិស្ថានបានប្រកាសថានឹងចាត់វិធានការតឹងរឹងបំផុតចំពោះជនល្មើសដែលបន្តទន្ទ្រានកាន់កាប់ដីខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ ដើម្បីធានាការអភិរក្សធនធានធម្មជាតិ និងបរិស្ថានប្រកបដោយនិរន្តរភាព។

administrator

Related Articles