ភ្លើងប្រច័ណ្ឌឆេះ! ប្ដីទាញកាំបិតកាប់ប្រពន្ធរងរបួស ព្យាយាមធ្វើអត្តឃាតខ្លួនឯងត្រូវសមត្ថកិច្ចឃាត់ខ្លួនទាន់

ភ្លើងប្រច័ណ្ឌឆេះ! ប្ដីទាញកាំបិតកាប់ប្រពន្ធរងរបួស ព្យាយាមធ្វើអត្តឃាតខ្លួនឯងត្រូវសមត្ថកិច្ចឃាត់ខ្លួនទាន់

រូបភាពទីកន្លែងកើតហេតុ

រាជធានីភ្នំពេញ៖ ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងកាលពីវេលាម៉ោង ៦ និង ៣០ នាទីព្រឹក ថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៦ ស្ថិតក្នុងបន្ទប់ផ្ទះជួលមួយកន្លែង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបុរសជាប្តីបានយកកាំបិតប៉័ងតោកាប់សម្លាប់ប្រពន្ធតែម្តង។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មូលហេតុដ៏ធំគឺបណ្តាលមកពីភ្លើងប្រច័ណ្ឌដែលកំពុងឆេះយ៉ាងសន្ធោសន្ធៅក្នុងចិត្តរបស់ជនសង្ស័យ ទើបធ្វើឱ្យគាត់សម្រេចចិត្តទាញកាំបិតប៉័ងតោកាប់ទៅលើប្រពន្ធរបស់ខ្លួន បណ្តាលឱ្យរងរបួសធ្ងន់ ដោយបំណងចង់សម្លាប់តែមិនបានសម្រេច។

រូបភាពជនសង្ស័យ

ជនសង្ស័យមានឈ្មោះ ប៉ែន សុណាត អាយុ ៤០ឆ្នាំ មុខរបរជាងកញ្ចក់ និងប្រពន្ធរងរបួសឈ្មោះ ស៊ឹម គឹមរស់ អាយុ ៣៦ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុដដែល។

ក្រោយពេលកាប់ប្រពន្ធរួច ជនសង្ស័យក៏បានព្យាយាមរត់ទៅធ្វើអត្តឃាតខ្លួនឯង តែមិនបានសម្រេចទៀត ដោយបង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌដង្កោ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលដង្កោ ចុះអន្តរាគមន៍ឃាត់ខ្លួនយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌភ្លាមៗ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់៕

ដោយ៖ សុខា

administrator

Related Articles