សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្កើតក្រុមការងារចម្រុះ ៤ ចុះបោសសម្អាតការឆបោកតាម Online នៅតាមបណ្ដាខេត្តគោលដៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្កើតក្រុមការងារចម្រុះ ៤ ចុះបោសសម្អាតការឆបោកតាម Online នៅតាមបណ្ដាខេត្តគោលដៅ

scam
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបង្កើត ក្រុមការងារចម្រុះចំនួន ៤ ចំណុះឱ្យលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប./ONLINE SCAMS) ដើម្បីចុះប្រតិបត្តិការបង្ក្រាប និងបោសសម្អាតនៅតាមបណ្ដាខេត្តគោលដៅសំខាន់ៗ។

scam
ក្រុមការងារទី១៖ ទទួលខុសត្រូវខេត្តស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ មណ្ឌលគីរី និងក្រចេះ ដឹកនាំដោយ លោក ឌី វិជ្ជា
ក្រុមការងារទី២៖ ទទួលខុសត្រូវខេត្តព្រះសីហនុ កំពត និងកោះកុង ដឹកនាំដោយ លោក យ៉េត វីណែល
ក្រុមការងារទី៣៖ ទទួលខុសត្រូវខេត្តពោធិ៍សាត់ បាត់ដំបង និងប៉ៃលិន ដឹកនាំដោយ លោក ឌួង ឧត្តម
ក្រុមការងារទី៤៖ ទទួលខុសត្រូវខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ ដឹកនាំដោយ លោក ជួន សុវណ្ណ

scam
ភារកិច្ចស្នូលរបស់ក្រុមការងារនីមួយៗមានដូចជា៖ ចុះពិនិត្យទីតាំងសង្ស័យ និងទីតាំងដែលធ្លាប់បង្ក្រាប ឬបិទសៀល (Sealed) ការពារកុំឱ្យដំណើរការឡើងវិញ ត្រួតពិនិត្យកាត់ផ្តាច់អ៊ីនធឺណិត និងអគ្គិសនី សិក្សាបំពាក់កាមេរ៉ាសុវត្ថិភាព និងតម្រូវឱ្យម្ចាស់កាស៊ីណូធ្វើកិច្ចសន្យាហាមដាច់ខាតការផ្តល់ទីតាំងសម្រាប់ការឆបោកតាមបច្ចេកវិទ្យា។ ក្រុមការងារនីមួយៗមានសិទ្ធិប្រើប្រាស់កម្លាំងត្រៀមពីក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន ១០រូប ឬច្រើនជាងនេះតាមភាពចាំបាច់។

scam
សេចក្តីសម្រេចនេះត្រូវបានចុះហត្ថលេខា និងចូលជាធរមានចាប់ពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ តទៅ។

ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និងថ្លែងអំណរគុណដល់សមត្ថកិច្ច និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលបានបង្ក្រាប និងបោសសម្អាតការឆបោកតាម Online ប្រកបដោយលទ្ធផលធំៗជាច្រើន។ ទន្ទឹមនឹងនេះ សម្តេចបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យបន្តការបង្ក្រាបបទល្មើសនេះដោយគ្មានបង្អង់ដៃ និងគ្មានការលើកលែងឡើយ៕

scam
scam
ដោយ៖ តារា

administrator

Related Articles