សោកនាដកម្ម! យុវជន២នាក់ស្លាប់ភ្លាមៗ ក្រោយម៉ូតូបុករថយន្តពេញទំហឹងនៅក្រុងសែនមនោរម្យ

សោកនាដកម្ម! យុវជន២នាក់ស្លាប់ភ្លាមៗ ក្រោយម៉ូតូបុករថយន្តពេញទំហឹងនៅក្រុងសែនមនោរម្យ

ខេត្តមណ្ឌលគិរី៖ កើតហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ លើផ្លូវជាតិលេខ៧៦ ត្រង់ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ បណ្តាលឲ្យយុវជន២នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង។
គ្រោះថ្នាក់ចរាចរណ៍
តាមរបាយការណ៍បឋម ហេតុការណ៍កើតឡើងវេលាម៉ោង ៧:១២នាទីព្រឹក រវាងរថយន្ត FORD RANGER ស្លាកលេខ មណ្ឌលគិរី 2A-2222 និងម៉ូតូ Exciter ពណ៌ខ្មៅគ្មានស្លាកលេខ។ ជនរងគ្រោះឈ្មោះ ចិត្ត សុចាន់ អាយុ១៧ឆ្នាំ និង ខន ធៀវ អាយុ១៦ឆ្នាំ បានបាត់បង់ជីវិតទាំងពីរនាក់។
គ្រោះថ្នាក់ចរាចរណ៍
មូលហេតុ៖ រថយន្តបានបត់ឆ្វេងឆ្លងផ្លូវដើម្បីចូលចាក់សាំងស្ថានីយ Caltex ស្រាប់តែម៉ូតូដែលបើកបរក្នុងល្បឿនលឿនពីទិសដៅបញ្ច្រាស ជ្រុលមកបុករថយន្តចំពីមុខយ៉ាងពេញទំហឹង។ បច្ចុប្បន្ន យានយន្តទាំងពីរត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ដើម្បីដោះស្រាយតាមច្បាប់។ សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្តីសោកសង្រេងបំផុត។ អាជ្ញាធរសូមអំពាវនាវដល់បងប្អូនអ្នកបើកបរទាំងអស់ ត្រូវប្រុងប្រយ័ត្នខ្ពស់នៅពេលបត់ឆ្លងផ្លូវ និងកុំបើកបរលើសល្បឿនកំណត់ ដើម្បីទប់ស្កាត់សោកនាដកម្មស្រដៀងគ្នានេះ៕

administrator

Related Articles