សាលាដំបូងបញ្ជូនក្មេងទំនើង១១នាក់ វាយបំផ្លាញរថយន្តនៅវត្តភ្នំ ចូលពន្ធនាគារ PJ

សាលាដំបូងបញ្ជូនក្មេងទំនើង១១នាក់ វាយបំផ្លាញរថយន្តនៅវត្តភ្នំ ចូលពន្ធនាគារ PJ

ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ស សំណាង បានសម្រេចចេញដីកាបញ្ជាឲ្យឃុំខ្លួនជនត្រូវចោទចំនួន ១១នាក់ ដាក់ក្នុងពន្ធនាគាររាជធានីភ្នំពេញ (PJ) ពាក់ព័ន្ធករណីវាយបំផ្លាញរថយន្តនៅតំបន់វត្តភ្នំ កាលពីថ្ងៃទី២២ ខែមេសា។

រូបភាពក្មេងទំនើង

ជនត្រូវចោទទាំង១១នាក់ ត្រូវបានចោទប្រកាន់ពីបទ ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស តាមបញ្ញត្តិមាត្រា ៤១១ នៃក្រមព្រហ្មទណ្ឌ។

យោងតាមមាត្រា ៤១១ បទល្មើសធ្វើឲ្យខូចខាតដោយចេតនា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ៤,០០០,០០០ ទៅ ១០,០០០,០០០ រៀល។

រូបភាពរថយន្តដែលត្រូវបានបំផ្លាញ

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧ ដល់ ២០ ខែមេសា កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន ១១នាក់ ពាក់ព័ន្ធករណីប្រើដុំថ្ម មួកសុវត្ថិភាព ដៃ ជើង គប់វាយលើរថយន្តម៉ាក AVATAR ០៧ ពណ៌ខ្មៅ ពាក់ផ្លាកលេខកម្ពុជា MUSTAFA បណ្តាលឲ្យខូចខាតយ៉ាងដំណំ។

រូបភាពត្រួតពិនិត្យកន្លែងកើតហេតុ

ហេតុការណ៍នេះបានកើតឡើងនៅចំណុចមុខហាងម៉ាស្សាយីហោម៉ាយូរ៉ា ផ្លូវលេខ ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី១៦ ខែមេសា វេលាម៉ោង ១៩ និង ០នាទី៕

អត្ថបទ៖ រដ្ឋា

administrator

Related Articles