សោកនាដកម្មព្រលឹម! រថយន្តបុកម៉ូតូ​ផ្ទប់មុខ​ ស្លាប់យុវជន២នាក់​នៅមណ្ឌលគិរី

សោកនាដកម្មព្រលឹម! រថយន្តបុកម៉ូតូ​ផ្ទប់មុខ​ ស្លាប់យុវជន២នាក់​នៅមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ យុវជន២រូបបានបាត់បង់ជីវិតយ៉ាងសោកសៅ ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត Ford Ranger និងម៉ូតូ Exciter កាលពីព្រឹកព្រលឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅលើផ្លូវជាតិលេខ៧៦ ក្រុងសែនមនោរម្យ។

គ្រោះថ្នាក់ចរាចរណ៍

យោងតាមសមត្ថកិច្ច នៅវេលាម៉ោង ៧:១២ ព្រឹក រថយន្ត Ford Ranger XLT ពណ៌ស ពាក់ស្លាកលេខ មណ្ឌលគិរី 2A-2222 បើកបរដោយស្ត្រីឈ្មោះ ស៊ាំង រ៉ាវី អាយុ ៦៧ឆ្នាំ (គ្មានរបួស) បានបត់ឆ្វេងឆ្លងផ្លូវផុតគំនូសលឿង ដើម្បីចូលចាក់ប្រេងនៅស្ថានីយ CALTEX ស្រាប់តែម៉ូតូ Exciter ពណ៌ខ្មៅគ្មានស្លាកលេខ ដែលបើកបរដោយយុវជនឈ្មោះ ចិត្ត សុចាន់ អាយុ ១៧ឆ្នាំ ជិះពីទិសដៅផ្ទុយក្នុងល្បឿនលឿន បានជ្រុលទៅបុករថយន្តចំពីមុខពេញទំហំ បណ្តាលឱ្យអ្នកបើកម៉ូតូ និងអ្នករួមដំណើរឈ្មោះ ខន ធៀវ អាយុ ១៦ឆ្នាំ ដួលបោកស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

កន្លែងកើតហេតុ

ក្រោយកើតហេតុ កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ បានចុះវាស់វែង និងប្រគល់សពជនរងគ្រោះទាំង២រូបជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី។ យានយន្តត្រូវបានយកទៅរក្សាទុកបន្តនីតិវិធីច្បាប់។

វាស់វែងកន្លែងកើតហេតុ

ករណីនេះជាមេរៀនដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្ន គោរពច្បាប់ចរាចរណ៍ និងកំណត់ល្បឿន ដើម្បីជៀសវាងសោកនាដកម្មដែលមិនអាចកែប្រែបាន៕

administrator

Related Articles