ប្រតិបត្តិការបង្ក្រាប៖ សមត្ថកិច្ចខេត្តស្វាយរៀងវាយឆ្មក់ផ្ទះសំណាក់ «លីហ្សា» ឃាត់ខ្លួនជនសង្ស័យ ១៦នាក់ ករណី Online Scams និងគ្រឿងញៀន

ប្រតិបត្តិការបង្ក្រាប៖ សមត្ថកិច្ចខេត្តស្វាយរៀងវាយឆ្មក់ផ្ទះសំណាក់ «លីហ្សា» ឃាត់ខ្លួនជនសង្ស័យ ១៦នាក់ ករណី Online Scams និងគ្រឿងញៀន

ខេត្តស្វាយរៀង៖ កម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយគណៈបញ្ជាការឯកភាពក្រុងបាវិត កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការវាយឆ្មក់ផ្ទះសំណាក់យីហោ «លីហ្សា» ដែលមានកម្ពស់៣ជាន់ ស្មើ២២បន្ទប់ ស្ថិតនៅភូមិបាវិតកណ្តាល ក្រុងបាវិត ដោយសង្ស័យថាជាកន្លែងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ការជួញដូរគ្រឿងញៀន និងការស្នាក់នៅប្រមូលផ្តុំជនបរទេសខុសច្បាប់។

ប្រតិបត្តិការបង្ក្រាប

ប្រតិបត្តិការនេះប្រព្រឹត្តទៅក្រោមការដឹកនាំសម្របសម្រួលនីតិវិធីពីលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង និងលោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង។

ឃាត់ខ្លួនជនសង្ស័យ

ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ១៦នាក់ ក្នុងនោះជនជាតិវៀតណាមចំនួន ១៥នាក់។ វត្ថុតាងដកហូតបានរួមមាន៖ កុំព្យូទ័រ All in one ៣០គ្រឿង, ទូរស័ព្ទក្រុមហ៊ុន ១៥គ្រឿង, ទូរស័ព្ទផ្ទាល់ខ្លួនម៉ាក iPhone ១៦គ្រឿង, តុកុំព្យូទ័រ ៤២, គ្រែ ៦៤, និងដំបងជ័រពណ៌ខ្មៅ ១។

វត្ថុតាងដកហូត

គួរបញ្ជាក់ថា ក្នុងចំណោមជនបរទេសទាំង១៦នាក់នោះ មានចំនួន ៥នាក់ គ្មានលិខិតឆ្លងដែនស្របច្បាប់។

កុំព្យូទ័រដកហូត

បច្ចុប្បន្ននេះ ជនពាក់ព័ន្ធទាំងអស់រួមទាំងវត្ថុតាងត្រូវបាននាំយកទៅសាកសួរនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។ ជាមួយគ្នានេះ ក្រុមការងារបានសម្រេចបិទត្រា (Silk) ទីតាំងផ្ទះសំណាក់ «លីហ្សា» ទាំងមូល ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់។

ផ្ទះសំណាក់លីហ្សា
សមត្ថកិច្ចចុះប្រតិបត្តិការ
បិតទីតាំង

administrator

Related Articles