អស់ល្បិច! ចោរសាក់ពេញខ្លួនឆក់ខ្សែកប៉ះចំអ្នកក្លាហាន ត្រូវចាប់បានស្រាប់តែស្រែកចោទជនរងគ្រោះថាជាចោរវិញ

អស់ល្បិច! ចោរសាក់ពេញខ្លួនឆក់ខ្សែកប៉ះចំអ្នកក្លាហាន ត្រូវចាប់បានស្រាប់តែស្រែកចោទជនរងគ្រោះថាជាចោរវិញ

រាជធានីភ្នំពេញ៖ ចោរឆក់ម្នាក់ដែលចាក់សាក់ពេញខ្លួន និងជាមុខសញ្ញាជើងចាស់ជំនាញខាងឆក់ទ្រព្យសម្បត្តិតាមដងផ្លូវ បានសម្រេចសកម្មភាពឆក់ខ្សែកពីបុរសម្នាក់ដែលកំពុងឈរទិញឪឡឹកជាមួយប្រពន្ធ ប៉ុន្តែលើកនេះស៊យធំ ព្រោះឆក់ប៉ះចំជនរងគ្រោះដែលមានចិត្តក្លាហាន។

ចាប់ចោរ

ភ្លាមៗនោះ ប្ដីប្រពន្ធជាជនរងគ្រោះបានចាប់ក្របួចកអាវ និងទាញកាងម៉ូតូចោរ បណ្ដាលឱ្យរេចង្កូតធ្លាក់ចូលប្រឡាយ ទើបរត់មិនរួច។ ក្រោយពីត្រូវគេចាប់បាន លោកចោរបែរជាសម្ដែងធ្វើជាស្រែកចោទប្រកាន់ជនរងគ្រោះថាជាចោរឆក់ខ្សែកខ្លួនទៅវិញ ក្នុងគោលបំណងចង់រួចខ្លួន ប៉ុន្តែប្រជាពលរដ្ឋមិនបានជឿឡើយ ហើយបាននាំគ្នាជួយចាប់ចោរនោះ វាយទាត់ធាក់ រួចប្រគល់ឱ្យនគរបាលចាត់ការតាមច្បាប់។

ចោរឆក់

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥:២០ ទីល្ងាច ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៦ នៅតាមផ្លូវបេតុងវត្តពោធិ៍វ័ន្ត ក្នុងភូមិត្រពាំងអញ្ចាញ២ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ ចោរឆក់ឈ្មោះ សេង សីហា ហៅ លាភ អាយុ ២០ឆ្នាំ ជនរងគ្រោះឈ្មោះ វង្ស រ៉ាវ៉ុន អាយុ ៤២ឆ្នាំ និងភរិយាឈ្មោះ សួគ៌ ថារី អាយុ ៣៦ឆ្នាំ។ ខ្សែកប្លាទីនទម្ងន់ ១តម្លឹង ត្រូវបានយកមកវិញបានតែ ១កំណាត់ប៉ុណ្ណោះ។

administrator

Related Articles