ប្រតិបត្តិការរបស់នគរបាលស្រុកស្វាយជ្រំ៖ ឃាត់ខ្លួនយុវ័យ ៣នាក់ បង្ហោះម៉ូតូតាមផ្លូវសាធារណៈ អប់រំនិងដកហូតម៉ូតូរយៈពេល ៣ខែ

ប្រតិបត្តិការរបស់នគរបាលស្រុកស្វាយជ្រំ៖ ឃាត់ខ្លួនយុវ័យ ៣នាក់ បង្ហោះម៉ូតូតាមផ្លូវសាធារណៈ អប់រំនិងដកហូតម៉ូតូរយៈពេល ៣ខែ

ខេត្តស្វាយរៀង៖ កម្លាំងនគរបាលស្រុកស្វាយជ្រំ ដឹកនាំដោយលោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានចុះបង្ក្រាបក្រុមយុវវ័យដែលបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ ប្រកបដោយរបៀបរបបរំខានដល់សណ្ដាប់ធ្នាប់សាធារណៈ និងប្រថុយនឹងគ្រោះថ្នាក់ចរាចរណ៍។

នគរបាលស្រុកស្វាយជ្រំ ឃាត់ខ្លួនក្មេងទំនើង

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៥:៣០នាទី កម្លាំងជំនាញព្រហ្មទណ្ឌស្រុក បានចេញល្បាតចល័ត រហូតដល់ចំណុចភូមិទួលច្រេស ឃុំចំបក់ ប្រទះឃើញក្មេងទំនើង ៣នាក់ ជិះម៉ូតូ ០២គ្រឿង កំពុងធ្វើសកម្មភាពបង្ហោះម៉ូតូលើដងផ្លូវ។

យុវវ័យបង្ហោះម៉ូតូ

ពេលឃើញសមត្ថកិច្ច ក្រុមយុវវ័យទាំងបីនាក់បានជិះម៉ូតូរត់គេចខ្លួន តែត្រូវបានកម្លាំងនគរបាលសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលចំបក់ និងគ្រួស ដេញតាមស្ទាក់ឃាត់ខ្លួនបាននៅភូមិត្រោក ឃុំគ្រួស ស្រុកស្វាយជ្រំ។

សមត្ថកិច្ចស្ទាក់ឃាត់

ក្មេងទំនើងទាំង ០៣នាក់ រួមមាន៖
១. ឈ្មោះ នូ ថៃ ភេទប្រុស អាយុ ១៦ឆ្នាំ មកពីរាជធានីភ្នំពេញ
២. ឈ្មោះ រ៉ន សាវ៉ាត ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរកម្មករ
៣. ឈ្មោះ ផាត់ រក្សា ភេទប្រុស អាយុ ១៥ឆ្នាំ

ក្មេងទំនើងទាំង៣នាក់

នៅចំពោះមុខសមត្ថកិច្ច ក្មេងទំនើងទាំង០៣នាក់ បានឆ្លើយសារភាពថា ពិតជាបាននាំគ្នាធ្វើសកម្មភាពបង្ហោះម៉ូតូពិតមែន។

សារភាពកំហុស

ដោយមានការឯកភាពពី លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង កម្លាំងនគរបាលបានធ្វើកិច្ចអប់រំដល់យុវវ័យទាំង ០៣នាក់ និងអញ្ជើញអាណាព្យាបាលយកទៅផ្ទះអប់រំបន្ត។

កិច្ចអប់រំនៅអធិការដ្ឋាន

ចំពោះម៉ូតូទាំង ០២គ្រឿង ត្រូវបានដកហូតយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រយៈពេល ០៣ខែ ទើបប្រគល់ជូនវិញ៕

ម៉ូតូត្រូវបានដកហូតនគរបាលស្រុកស្វាយជ្រំរូបថតសកម្មភាពនគរបាលរូបថតឯកសាររូបថតឯកសារបន្ថែម

administrator

Related Articles