អូស្ត្រាលីចាប់ផ្ដើមអនុវត្តច្បាប់ហាមក្មេងក្រោម១៦ឆ្នាំប្រើបណ្ដាញសង្គម អឺរ៉ុបចង់រៀនតាម
ទីក្រុងស៊ីដនី៖ ប្រទេសអូស្ត្រាលីបានចាប់ផ្ដើមអនុវត្តច្បាប់ថ្មីដែលហាមឃាត់មិនឱ្យក្មេងក្រោមអាយុ១៦ឆ្នាំប្រើប្រាស់បណ្ដាញសង្គម ដែលជាច្បាប់ដំបូងគេនៅលើពិភពលោក។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោកអាល់បានីស បានស្វាគមន៍ការអនុវត្តច្បាប់នេះ ដោយថ្លែងថា៖ “នេះជាទិវាដែលក្រុមគ្រួសារទាំងឡាយនៅអូស្ត្រាលីទទួលបានអំណាចពីក្រុមហ៊ុនបច្ចេកវិទ្យាត្រឡប់មកវិញ។” អ្នកដែលជាឪពុកម្ដាយ និងអាណាព្យាបាលកូនតូចៗក៏ស្វាគមន៍វិធានការនេះផងដែរ ប៉ុន្តែពួកគេបារម្ភថាច្បាប់នេះអាចនឹងពិបាកក្នុងការអនុវត្តឱ្យបានពេញលេញ។ មុនពេលច្បាប់នេះចូលជាធរមាន កុមារអូស្ត្រាលីបានបង្ហោះសារលាប្រិយមិត្តអ្នកគាំទ្រ ឬអ្នកចុចតានដានពួកគេតែត្រឹមនេះ។ លោកអាល់បានីសបានថ្លែងប្រាប់សារជីវកម្មផ្សព្វផ្សាយអេប៊ីស៊ីថា ពួកគេនឹងប្រើប្រាស់សិទ្ធិក្នុងនាមជាកូន និងឪពុកម្ដាយរស់នៅមានសុភមង្គលផ្លូវចិត្តកាន់តែប្រសើរ។ តាមរយៈច្បាប់នេះ ក្រុមហ៊ុនបច្ចេកវិទ្យាដែលផ្ដល់សេវាបណ្ដាញសង្គមចំនួនដប់ រួមទាំងយូធូប,…
