ជីវិត និងសង្គម

អ៉ីរ៉ង់បដិសេធយ៉ាងខ្លាំងក្លា នឹងមិនផ្ទេរអ៊ុយរ៉ានីញ៉ូមចម្រាញ់ទៅអាមេរិកជាដាច់ខាត

អ៉ីរ៉ង់បានបដិសេធយ៉ាងខ្លាំងក្លាចំពោះការអះអាងរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ ដែលថាអ៉ីរ៉ង់ព្រមបោះបង់អ៊ុយរ៉ានីញ៉ូមចម្រាញ់របស់ខ្លួន។ ការបដិសេធនេះបានមកបន្ទាប់ពីការអះអាងរបស់លោកត្រាំនៅថ្ងៃទី១៦ មេសា ដែលថាអ៉ីរ៉ង់ព្រមប្រគល់ធូលីនុយក្លេអ៊ែរ។ លោក អេស្មា អ៊ីលបាក់ហៃអ៉ី អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ បានថ្លែងតាមទូរទស្សន៍រដ្ឋថា៖ “អ៊ុយរ៉ានីញ៉ូមចម្រាញ់របស់អ៉ីរ៉ង់នឹងមិនផ្ទេរទៅណាឡើយ។ ដូចដែនដីអ៉ីរ៉ង់ជាដែនដីពិសិដ្ឋចំពោះភ្នែកយើងដែរ បញ្ហាអ៊ុយរ៉ានីញ៉ូមចម្រាញ់នោះ មានសារសំខាន់ធំធេងណាស់សម្រាប់យើង។” ការខ្វែងគំនិតគ្នានេះកើតឡើងក្នុងពេលដែលប៉ាគីស្ថានកំពុងខិតខំប្រឹងប្រែងធ្វើជាអាជ្ញាកណ្ដាល ដើម្បីឲ្យមានការចរចាលើកទី២ រវាងអាមេរិក និងអ៉ីរ៉ង់។ ការចរចាលើកទីមួយនៅក្រុងអ៉ីស្លាម៉ាបាដ កាលពីសប្ដាហ៍កន្លងទៅ…

តម្លៃប្រេងឆៅឡើងខ្លាំងជាង ៦% ក្រោយច្រកសមុទ្រហ័រមូសត្រូវបិទឡើងវិញ

ភ្នំពេញ៖ តម្លៃប្រេងឆៅអន្តរជាតិបានងើបឡើងវិញជាង ៦% ក្នុងការជួញដូរដំបូងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីធ្លាក់ចុះជាង ៩% កាលពីថ្ងៃទី១៧ ខែមេសា។ ការប្រែប្រួលដ៏គួរកត់សម្គាល់នេះកើតឡើងក្រោយព័ត៌មានអំពីច្រកសមុទ្រហ័រមូស (Hormuz) ត្រូវបានបិទម្តងទៀត។ ប្រភពពី Reuters បានចេញផ្សាយថា ការបិទច្រកសមុទ្រនេះកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានអះអាងរៀងខ្លួនថា ភាគីម្ខាងបានរំលោភបំពានលើកិច្ចព្រមព្រៀងឈប់បាញ់…

សោកនាដកម្មនៅសហរដ្ឋអាមេរិក៖ កុមារ៨នាក់ស្លាប់ក្នុងអំពើហិង្សាគ្រួសារ

សហរដ្ឋអាមេរិក៖ សោកនាដកម្មដ៏សែនឈឺចាប់បានកើតឡើងនៅរដ្ឋល្វីហ្សាណា នៅចុងសប្ដាហ៍កន្លងមកនេះ នៅពេលដែលកុមារចំនួន៨នាក់ត្រូវបានសម្លាប់ក្នុងអំពើហិង្សាដោយអាវុធ។ អាជ្ញាធរទីក្រុង Shreveport បានរាយការណ៍ថា ការបាញ់ប្រហារបានកើតឡើងនៅយប់ថ្ងៃទី១៨ មកថ្ងៃទី១៩ មេសា ក្នុងតំបន់ភាគខាងជើងរដ្ឋល្វីហ្សាណា។ ប៉ូលិសបានធ្វើអន្តរាគមន៍បន្ទាប់ពីទទួលបានការរាយការណ៍អំពីអំពើហិង្សា និងបានរកឃើញមនុស្សស្លាប់នៅក្នុងផ្ទះចំនួនពីរ។ កុមារទាំង៨នាក់ដែលស្លាប់មានអាយុចន្លោះពី១ឆ្នាំដល់១៤ឆ្នាំ ដោយមួយចំនួនជាកូនរបស់អ្នកបាញ់កាំភ្លើង។ នារីចំនួនពីរនាក់ដែលជាសាច់ញាតិរបស់អ្នកបាញ់ក៏រងរបួសធ្ងន់ផងដែរ។ លោក Tom Arseneaux អភិបាលក្រុង…

ភ្លៀងខ្យល់កន្ត្រាក់ខ្លាំងក្នុងរដូវពិសាខ ខូចខាតផ្ទះ៣៤ខ្នង របួស៦នាក់នៅកំពង់លែង

ខេត្តកំពង់ឆ្នាំង៖ ភ្លៀងធ្លាក់ខ្លាំងលាយឡំខ្យល់កន្ត្រាក់បានបង្កឱ្យមានការខូចខាតផ្ទះជាង៣០ខ្នង និងមនុស្ស៦នាក់រងរបួសធ្ងន់ស្រាលនៅស្រុកកំពង់លែងកាលពីយប់ថ្ងៃទី១៩មេសា។ លោក ប៉ាត់ គន មេឃុំផ្លូវទូកបានបញ្ជាក់ថា នៅវេលារំលងអាធ្រាត្រ មានភ្លៀងនិងខ្យល់កន្ត្រាក់យ៉ាងខ្លាំង បណ្ដាលឱ្យផ្ទះជាច្រើនខ្នងបានរងការខូចខាត និងខ្លះរលំទាំងស្រុង។ ក្នុងចំណោមអ្នករងរបួស៦នាក់ មានស្ត្រី៣នាក់ ដោយម្នាក់រងរបួសធ្ងន់។ អ្នករងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុកកំពង់លែង និងបន្ទប់ពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។ នៅភូមិពាមខ្នង ផ្ទះ២១ខ្នងខូចខាត រួមមាន៖ រលំទាំងស្រុង៦ខ្នង…

ពិធីបុណ្យចូលឆ្នាំខ្មែរ៣ថ្ងៃ មានគ្រោះអគ្គិភ័យ១៤លើក កើន៣លើកធៀបឆ្នាំ២០២៥ និងមានមនុស្ស១នាក់បាត់បង់ជីវិត

រាជធានីភ្នំពេញ៖ ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ កន្លងមកនេះ មានគ្រោះអគ្គិភ័យកើតឡើងចំនួន១៤លើក កើនចំនួន៣លើក បើធៀបនិងឆ្នាំ២០២៥។ បើតាមនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ថ្ងៃអង្គារ ១២ រោច ខែចេត្រ ឆ្នាំមមី សប្តស័ក ពស ២៥៦៩…

រន្ទះបាញ់នៅសៀមរាប បណ្តាលឱ្យមនុស្ស៤នាក់របួសស្រាលក្នុងពេលភ្លៀងមួយមេ

សៀមរាប៖ ហេតុការណ៍រន្ទះបាញ់ក្នុងពេលភ្លៀងមួយមេ បានបណ្តាលឱ្យមនុស្សចំនួន៤នាក់របួសស្រាលនៅស្រុកស្វាយលើ ខេត្តសៀមរាប នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១១៥នាទីរសៀល នៅចំនុចផ្ទះលំហែ អូរពាមគ្រែ ភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ។ លោក អៀង ពិសិដ្ឋ អភិបាលស្រុកស្វាយលើ បានបញ្ជាក់ថា ជនរងគ្រោះទាំង៤នាក់មានរបួសស្រាល ហើយត្រូវបានគ្រូពេទ្យព្យាបាលរួចរាល់។…

យុវជនរាប់ពាន់នាក់ដង្ហែក្បួននគរសង្ក្រាន្តឆ្នាំ២០២៦ នៅផ្លូវថ្មើរជើងចតុមុខ

រាជធានីភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលធ្វើជាតំណាងខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំយុវជនរាប់ពាន់នាក់ដង្ហែក្បួននគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅថ្ងៃទី១៨ ខែមេសា។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះបានប្រព្រឹត្តទៅនៅបរិវេណផ្លូវថ្មើរជើងចតុមុខ មុខវត្តឧណ្ណាលោម ដោយមានការចូលរួមពីប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនក្នុងទឹកមុខសប្បាយរីករាយ។…

ខ្យល់កន្ត្រាក់វាយប្រហារខេត្តបាត់ដំបង ខូចផ្ទះជាង២០ខ្នង របួសមនុស្ស១នាក់

ខេត្តបាត់ដំបង – ខ្យល់កន្ត្រាក់ដ៏ខ្លាំងក្លាបានវាយប្រហារលើលំនៅឋានប្រជាពលរដ្ឋនៅស្រុកថ្មគោល បណ្ដាលឱ្យផ្ទះជាង២០ខ្នងខូចខាត និងមនុស្សម្នាក់របួស កាលពីរសៀលថ្ងៃទី១៧ មេសា។ យោងតាមរបាយការណ៍របស់សមត្ថកិច្ច គ្រោះធម្មជាតិនេះបានប៉ះពាល់ដល់ឃុំចំនួន០៤ក្នុងស្រុកថ្មគោល រួមមាន ឃុំជ្រោយស្ដៅ ឃុំបឹងព្រីង ឃុំតាម៉ឺន និងឃុំគោកឃ្មុំ។ ផ្ទះសរុប២១ខ្នងត្រូវបានខូចខាតដោយខ្យល់កន្ត្រាក់ត្រឹមមួយដង្ហើមចង្រិត ដែលភាគច្រើនរបើកដំបូល និងបង្កគ្រោះថ្នាក់ដល់កម្មកររោងម៉ាស៊ីនកិនស្រូវម្នាក់។ លោក សេង លុច…

ជនលួចឡានរត់គេចទៅក្រចេះ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីស្រាវជ្រាវយ៉ាងរហ័ស

ភ្នំពេញ៖ ជនសង្ស័យម្នាក់ដែលលួចរថយន្តមួយគ្រឿងនៅសង្កាត់ផ្សារដេប៉ូទី៣ បានរត់គេចទៅលាក់ខ្លួននៅខេត្តក្រចេះ ទីបំផុតត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបានសម្រេច។ តាមការបញ្ជាក់ពីនគរបាលខណ្ឌទួលគោក នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ៩យប់ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកឆ្លូង នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ នៅចំណុចភូមិកណ្តាល ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។ ជនសង្ស័យរូបនោះឈ្មោះ មាស…

រដ្ឋាភិបាលបណ្តេញចេញជនជាតិវៀតណាម ២៦៧ នាក់ ពាក់ព័ន្ធនឹងប្រព័ន្ធឆបោកអនឡាញ

ភ្នំពេញ៖ អាជ្ញាធរអន្តោប្រវេសន៍កម្ពុជាបានបណ្តេញចេញជនជាតិវៀតណាមចំនួន ២៦៧ នាក់ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ដោយសារពាក់ព័ន្ធនឹងប្រព័ន្ធឆបោកអនឡាញ និងការធ្វើការងារខុសច្បាប់។ ការបណ្តេញចេញនេះធ្វើឡើងតាមការណែនាំរបស់ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ ដោយអនុវត្តតាមគោលនយោបាយរបស់សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តមស សុខា ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ក្រុមជនជាតិវៀតណាមនេះត្រូវបានបណ្តេញចេញតាមរយៈប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចក្រី…