ជីវិត និងសង្គម

ខ្យល់ព្យុះខ្លាំងបក់បោកខេត្តឧត្តរមានជ័យ ផ្ទះជាង១០០ខ្នងរងគ្រោះដួលរលំ

ខេត្តឧត្តរមានជ័យ៖ គ្រោះមហន្តរាយធម្មជាតិបានធ្វើឱ្យប្រជាពលរដ្ឋជាង១៤៤គ្រួសារក្នុងខេត្តឧត្តរមានជ័យរងគ្រោះដោយខ្យល់ព្យុះខ្លាំងបក់បោកប៉ើងដំបូល និងធ្វើឱ្យផ្ទះជាច្រើនដួលរលំ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ នៅវេលាម៉ោង៤ល្ងាច ក្នុងឃុំអម្ពឹល ស្រុកបន្ទាយអម្ពឹល និងឃុំក្រសាំង ស្រុកចុងកាល់។ ប្រជាពលរដ្ឋដែលរងគ្រោះបានរៀបរាប់ថា មុនពេលកើតហេតុ មេឃបានឡើងដុំពពកខ្មៅ បន្ទាប់មកខ្យល់បានបក់បោកយ៉ាងខ្លាំង ហើយទើបធ្លាក់ទឹកភ្លៀងមួយមេធំ។ ក្រោយពីកើតហេតុ ឯកឧត្តម មាន ចាន់យ៉ាដា…

សោកនាដកម្មពីរកើតឡើងនៅសហរដ្ឋអាមេរិក បណ្ដាលឱ្យមនុស្ស១៥នាក់ស្លាប់

សហរដ្ឋអាមេរិក – កាលពីថ្ងៃទី១៩ មេសា កើតមានសោកនាដកម្មពីរដាច់ដោយឡែកពីគ្នានៅសហរដ្ឋអាមេរិក បណ្ដាលឱ្យមនុស្សសរុប១៥នាក់ស្លាប់។ សោកនាដកម្មដំបូងកើតឡើងនៅរដ្ឋល្វីហ្សាណា ដោយកុមារ៨នាក់ត្រូវស្លាប់ក្នុងអំពើហិង្សាដោយអាវុធរវាងគ្រួសារ។ អាជ្ញាធរទីក្រុង Shreveport បានរាយការណ៍ថា បន្ទាប់ពីទទួលសេចក្ដីរាយការណ៍ពីអំពើហិង្សាកាលពីព្រឹកថ្ងៃទី១៩ មេសា ប៉ូលិសបានចេញធ្វើអន្តរាគមន៍ និងបានប្រទះឃើញមនុស្សស្លាប់ក្នុងផ្ទះ២។ ប៉ូលិសបន្តថា មនុស្សយ៉ាងតិច១០នាក់ត្រូវគ្រាប់កាំភ្លើងនាយប់ថ្ងៃទី១៨ មក១៩ មេសា ក្នុងអំពើហិង្សាគ្រួសារនេះ…

រដ្ឋមន្ត្រីការងារអាមេរិកលាលែងក្រោយរឿងអាស្រូវផ្លូវចិត្ត និងការប្រើអំណាចខុសច្បាប់

សហរដ្ឋអាមេរិក៖ សេតវិមានបានប្រកាសពីការលាលែងចេញពីតំណែងរបស់រដ្ឋមន្ត្រីការងារអាមេរិក លោកស្រី Lori Chavez-DeRemer កាលពីថ្ងៃទី២០ មេសា បន្ទាប់ពីមានរឿងអាស្រូវជាច្រើនកើតឡើងក្នុងអាណត្តិ១៣ខែរបស់នាង។ តាមបណ្ដាញសង្គម X នាយកគមនាគមន៍សេតវិមាន លោក Steven Cheung បានបញ្ជាក់ថា លោកស្រី Chavez-DeRemer នឹងចាកចេញពីរដ្ឋាភិបាលដើម្បីទៅកាន់តំណែងក្នុងផ្នែកឯកជន។ នាងក្លាយជានារីទី៣ដែលចាកចេញពីរដ្ឋាភិបាលរបស់ប្រធានាធិបតី Donald…

សម្តេចតេជោបញ្ជាក់ការវះកាត់ព្រះមហាក្សត្របានជោគជ័យដោយគ្រូពេទ្យចិន

រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានរដ្ឋសភា បានបញ្ជាក់ឲ្យដឹងថា ក្រុមគ្រូពេទ្យដ៏ពូកែរបស់ចិនបានវះកាត់ប្រកបដោយជោគជ័យ និងសុវត្ថិភាពសម្រាប់ព្រះរាជសុខភាពព្រះមហាក្សត្រ។ យោងតាមបណ្តាញសង្គមរបស់សម្តេចតេជោ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ បានឲ្យដឹងថា សម្តេចតេជោបានបញ្ជាក់ថា៖ «ពេលនេះ ខ្ញុំព្រះករុណាខ្ញុំកំពុងស្ថិតនៅមន្ទីរពេទ្យក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន សូមទូលប្រគេន និងជម្រាបជូនបងប្អូន ជនរួមជាតិថា ការវះកាត់របស់គ្រូចិនពេទ្យថ្វាយចំពោះព្រះមហាក្សត្រជាទីគោរពសក្ការៈបានទទួលជោគជ័យហើយ»។…

តុលាការមណ្ឌលគិរីចោទប្រកាន់មេខ្លោង៤នាក់ និងបក្ខពួកពីបទរៀបចំមជ្ឈមណ្ឌលឆបោកបច្ចេកវិទ្យាដ៏ធំ

ខេត្តមណ្ឌលគិរី – តុលាការខេត្តមណ្ឌលគិរីបានសម្រេចចោទប្រកាន់មេខ្លោង៤នាក់ និងបក្ខពួកដែលគេចខ្លួនពីបទរៀបចំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដ៏ធំមួយ ក្រោយកម្លាំងចម្រុះបើកប្រតិបត្តិការបង្ក្រាបនៅកណ្តាលក្រុងសែនមនោរម្យ។ យោងតាមអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ការចាប់ខ្លួនចាប់ផ្តើមឡើងកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីស្ថានទូតឥណ្ឌាប្រចាំកម្ពុជាស្នើសុំអន្តរាគមន៍។ សមត្ថកិច្ចបានរកឃើញទីតាំងសង្ស័យនៅជាន់ទី១ និងទី២នៃអគារផ្សារទំនើបមណ្ឌលគិរី ក្នុងសង្កាត់ស្ពានមានជ័យ។ ក្នុងប្រតិបត្តិការ កម្លាំងចម្រុះបានរកឃើញជនបរទេសសរុប៣១០នាក់ (ស្រី៥២នាក់) ពី១០សញ្ជាតិផ្សេងគ្នា រួមមានចិន១៣៥នាក់ ថៃ៥៨នាក់ មីយ៉ាន់ម៉ា២២នាក់…

ខ្យល់កន្ត្រាក់វាយប្រហារខេត្តបាត់ដំបង ផ្ទះជាង៣០ខ្នងខូចខាតក្នុងមួយប៉ព្រិចភ្នែក

ខេត្តបាត់ដំបង៖ ខ្យល់កន្ត្រាក់ដ៏ខ្លាំងក្លាបានវាយប្រហារលំនៅឋានប្រជាពលរដ្ឋជាង៣០ខ្នងនៅក្នុងស្រុកចំនួន២ ក្នុងខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី១៩ មេសា ប៉ុន្តែគ្មានគ្រោះថ្នាក់ដល់មនុស្សឡើយ។ របាយការណ៍បឋមរបស់សមត្ថកិច្ចបានឱ្យដឹងថា ក្នុងចំណោមស្រុកដែលមានភ្លៀងធ្លាក់និងរងខ្យល់កន្ត្រាក់ មានស្រុកចំនួន២ដែលខូចខាតធ្ងន់ធ្ងរគឺស្រុកថ្មគោល និងស្រុកបាណន់។ នៅស្រុកថ្មគោល ភ្លៀងដែលអមមកជាមួយខ្យល់កន្ត្រាក់មួយដង្ហើមចង្រិត បានប៉ះទង្កិចទៅលើឃុំអូរតាគី ធ្វើឱ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នង។ ដោយឡែកនៅស្រុកបាណន់ ខ្យល់កន្ត្រាក់ដ៏គួរឱ្យខ្លាចបានវាយប្រហារត្រឹមមួយប៉ព្រិចភ្នែកប៉ុណ្ណោះ ធ្វើឱ្យផ្ទះប្រជាពលរដ្ឋយ៉ាងតិចចំនួន២៧ខ្នងរងការខូចខាត។ ខ្យល់កន្ត្រាក់ដ៏កាចសាហាវនេះបានប៉ះទង្កិចទៅលើឃុំចំនួន៣ គឺឃុំបាយដំរាំ ឃុំភ្នំសំពៅ…

បុណ្យចូលឆ្នាំខ្មែរទាក់ទាញទេសចរបរទេសជាង៧ម៉ឺននាក់ និងទេសចរសរុបជាង២១លាននាក់

រាជធានីភ្នំពេញ៖ ក្រសួងទេសចរណ៍បានចេញរបាយការណ៍ថា ក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិឆ្នាំ២០២៦ ដែលប្រារព្ធពីថ្ងៃទី១៤ ដល់ទី១៦ ខែមេសា បានទាក់ទាញភ្ញៀវទេសចរបរទេសចំនួន៧១.១៩១នាក់មកទស្សនានិងចូលរួមពិធីបុណ្យនៅកម្ពុជា។ យោងតាមក្រសួងទេសចរណ៍ ព្រឹត្តិការណ៍បុណ្យចូលឆ្នាំខ្មែរបានទាក់ទាញទេសចរសរុបជាង២១លាននាក់ ដែលក្នុងនោះមានអ្នកដែលបានស្នាក់នៅតាមសណ្ឋាគារ រីសត និងទីកន្លែងស្នាក់នៅផ្សេងៗជាង១,១៤លាននាក់។ តួលេខនេះបង្ហាញពីការរីកចម្រើននៃវិស័យទេសចរណ៍ក្រោយពីដំណើរការធម្មតានៃសកម្មភាពទេសចរណ៍ត្រឡប់មកវិញ។ ការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរត្រូវបានរៀបចំឡើងនៅតាមទីកន្លែងផ្សេងៗទូទាំងប្រទេស រួមមានការសម្តែងសិល្បៈប្រពៃណី ល្បែងប្រជាប្រិយ និងសកម្មភាពវប្បធម៌ជាច្រើនដែលទាក់ទាញទេសចរទាំងក្នុងស្រុកនិងបរទេស។ អ្នកនាំពាក្យក្រសួងទេសចរណ៍បានអះអាងថា ការចូលរួមរបស់ទេសចរបរទេសក្នុងពិធីបុណ្យចូលឆ្នាំបានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលដល់សេដ្ឋកិច្ចក្នុងស្រុក និងបង្កើនការយល់ដឹងអំពីវប្បធម៌ខ្មែរទៅកាន់សហគមន៍អន្តរជាតិ។…

អ៉ីរ៉ង់បដិសេធចរចាសន្តិភាពជាមួយអាមេរិក ខណៈលោកត្រាំគំរាមកម្ទេចហេដ្ឋារចនាសម្ព័ន្ធទាំងស្រុង

សង្គ្រាមអ៉ីរ៉ង់៖ នៅពេលដែលសល់តែ៣ថ្ងៃទៀតនឹងបញ្ចប់បទឈប់បាញ់គ្នារយៈពេល២សប្ដាហ៍ ការចរចារវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់កំពុងប្រឈមមុខនឹងឧបសគ្គធំ។ ទោះបីជាប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានប្រកាសពីការបញ្ជូនគណៈប្រតិភូមួយទៅកាន់ប៉ាគីស្ថានដើម្បីជម្រុញការចរចាសន្តិភាព ក៏ទូរទស្សន៍រដ្ឋអ៉ីរ៉ង់បានរាយការណ៍នាថ្ងៃទី១៩មេសាថា អ៉ីរ៉ង់ពុំមានចិត្តចូលរួមក្នុងការចរចាវគ្គថ្មីនោះជាមួយអាមេរិកឡើយ។ ដោយដកស្រង់ប្រភពអ៉ីរ៉ង់នានា ទូរទស្សន៍រដ្ឋអះអាងថា ក្រុងតេហេរ៉ង់បច្ចុប្បន្នពុំមានផែនការចូលរួមក្នុងការចរចាវគ្គថ្មីជាមួយអាមេរិកឡើយ។ ចំណែកទីភ្នាក់ងារព័ត៌មានផ្លូវការអ៉ីរ៉ង់ IRNA បានគូសបញ្ជាក់ថា ពុំមានទស្សនវិស័យច្បាស់លាស់ណាមួយនៃការចរចាប្រកបដោយផ្លែផ្កែឡើយ។ រួចសារព័ត៌មានអ៉ីរ៉ង់ជាច្រើនលើកឡើងថា ការលុបចោលការហ៊ុមព័ទ្ធដែនទឹកអ៉ីរ៉ង់ដោយកងម៉ារីនអាមេរិក នឹងជាលក្ខខណ្ឌដំបូងមួយសម្រាប់ការចរចា។ ប្រធានសភាអ៉ីរ៉ង់ និងជាប្រមុខក្រុមអ្នកចរចារបស់ប្រទេសនេះ លោកម៉ូហាម៉ាដបាក់ហ័រហ្គាលីបាហ្វ…

រាប់ម៉ឺននាក់ហូរហែឆ្លងឆ្នាំថ្មីនៅវត្តបាកាន ពោធិ៍សាត់ ក្នុងពិធីដឹងគុណគ្រូដ៏ពិសេស

ពោធិ៍សាត់៖ ប្រជាពលរដ្ឋរាប់ម៉ឺននាក់ពីគ្រប់ទិសទីបានហូរហែគ្នាមកឆ្លងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយ៉ាងភ្លូកទឹកភ្លូកដីនៅវត្តបាកាន ខេត្តពោធិ៍សាត់ ដែលជាវត្តដ៏ល្បីល្បាញដោយសារជំនឿលើព្រះអង្គបែព្រះភ័ក្រទៅទិសខាងលិច និងដើមពោធិ៍រសាត់បញ្ច្រាសទឹកដ៏មានបារមី។ នៅក្នុងពិធីឆ្លងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្មាំមមី អដ្ឋស័ក ព.ស២៥៧០ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ គណៈកម្មការវត្តបានរៀបចំពិធីស្រង់ព្រះតាមប្រពៃណីព្រះពុទ្ធសាសនា និងពិធីប្រោះព្រំសុគន្ធវារីដល់ព្រះតេជគុណសុតន្តោ ឡាយ កន ព្រះគ្រូចៅអធិការវត្ត ដើម្បីរំឭកគុណគ្រូនិងដឹងគុណគ្រូ។ ការដឹងគុណគ្រូនេះបានក្លាយជាចលនាជាតិដ៏ផុសផុលមួយ ដែលបានស្តែងឡើងតាមរយៈការជួបជុំសិស្ស…

១០ថ្ងៃចូលឆ្នាំថ្មី៖ គ្រោះថ្នាក់ចរាចរណ៍សម្លាប់៥០នាក់ របួស១៤៣នាក់

រាជធានីភ្នំពេញ – ក្នុងរយៈពេល១០ថ្ងៃនៃឱកាសចូលឆ្នាំថ្មី ពីថ្ងៃទី១០ ដល់ទី១៩ មេសា ២០២៦ ប្រទេសកម្ពុជាបានជួបប្រទះនឹងគ្រោះថ្នាក់ចរាចរណ៍ចំនួន៨២ករណី ដែលបណ្តាលឱ្យមានមនុស្សស្លាប់៥០នាក់ និងរបួស១៤៣នាក់។ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា សម្រាប់ចន្លោះពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី (១៤-១៦ មេសា) មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង២៧ករណី ធ្វើឱ្យមនុស្ស១៧នាក់ស្លាប់…