ជីវិត និងសង្គម

ចោរថ្លើមធំវាយផ្ទះថ្មកណ្ដាលក្រុងបាត់ដំបង ២លើកជាប់ៗ លួចកាត់ខ្សែភ្លើង និងគ្រឿងម៉ាស៊ីនត្រជាក់អស់ ១០គ្រឿង

ខេត្តបាត់ដំបង៖ ស្ថិតនៅកណ្ដាលបេះដូងក្រុងបាត់ដំបង លោកចោរថ្លើមធំបានចូលគាស់ផ្ទះថ្មដ៏ធំមួយកន្លែងចំនួន ២លើកជាប់ៗ លួចកាត់ខ្សែភ្លើង និងដោះខ្វេះកកាយស៊ីគ្រឿងក្នុងម៉ាស៊ីនត្រជាក់អស់ប្រហែល ១០គ្រឿង រួចគេចខ្លួនដោយសុវត្ថិភាព។ រឿងរ៉ាវនេះ ម្ចាស់ផ្ទះបានដឹងក្រោយត្រូវពួកចោរធ្វើសកម្ម បំផ្លាញខ្ទេចខ្ទីរអស់មួយលើកជាពីរលើករួចទៅហើយ ហើយក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចតែម្ដង។ ក្មួយម្ចាស់ផ្ទះ គឺលោក ទិត វណ្ណៈ ដែលជាអ្នកមើលការខុសត្រូវ បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅរសៀលថ្ងៃទី២២ មេសា នេះថា…

គ្រួសារមួយនៅកំពង់ស្ពឺរងគ្រោះដោយភាពអយុត្តិធម៌ សុំមេធាវីសម្តេចតេជោជួយស្វែងរកយុត្តិធម៌

ខេត្តកំពង់ស្ពឺ៖ គ្រួសារមួយនៅក្នុងភូមិព្រៃកន្ទ្រុង ឃុំធម្មតាអរ ស្រុកសំរោងទង កំពុងរងគ្រោះដោយភាពអយុត្តិធម៌ និងការធ្វើទុក្ខបុកម្នេញពីក្រុមមនុស្សមួយក្នុងភូមិអស់រយៈពេលជាយូរមកហើយ។ លោក ហុក ខេម៉ា អាយុ ៤៦ឆ្នាំ បានរៀបរាប់ពីរឿងរ៉ាវដ៏ឈឺចាប់ដែលក្រុមគ្រួសាររបស់លោកត្រូវបានគេចោទប្រកាន់ថា”ចេះអំពើអាប-ធ្មប់” បន្ទាប់ពីលោកបានរាយការណ៍ពីបញ្ហាគ្រឿងញៀននៅក្នុងភូមិ។ ក្រោយពីការប្តឹងនោះ ក្រុមបក្ខពួកមួយបានចាប់ផ្តើមធ្វើទុក្ខបុកម្នេញគ្រួសារលោកគ្រប់សព្វបែបយ៉ាង។ ការធ្វើទុក្ខបុកម្នេញរួមមាន៖ លួចបំពុលឆ្កែងាប់ជាច្រើនក្បាល គប់ដុំថ្មដាក់ដំបូលផ្ទះ គប់លាមកចូលផ្ទះ លួចបិទប៉ារ៉ែតភ្លើង…

គណៈកម្មាធិការសិទ្ធិមនុស្សទាមទារឲ្យ The Wall Street Journal លុបពាក្យអាក្រក់ចេញពីអត្ថបទ និងសុំទោសជាផ្លូវការ

រាជធានីភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានចេញសេចក្តីជូនដំណឹងយ៉ាងរឹងមាំទៅកាន់សារព័ត៌មាន The Wall Street Journal ដោយទាមទារឲ្យលុបពាក្យ “Scambodia” ចេញពីអត្ថបទរបស់ខ្លួនជាបន្ទាន់ និងចេញការកែតម្រូវផ្លូវការ។ ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបង្ហាញការមិនយល់ស្របយ៉ាងខ្លាំងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ចំពោះការប្រើប្រាស់ពាក្យដែលចាត់ទុកថាប្រមាថមើលងាយប្រទេសកម្ពុជាក្នុងអត្ថបទរបស់ The Wall…

កម្ពុជានឹងមានកសិដ្ឋានចិញ្ចឹមសត្វចតុប្បាទខ្នាតធំ ក្នុងគម្រោងវិនិយោគ ៤៩០លានដុល្លារ

ភ្នំពេញ – ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហើបថា ប្រទេសកម្ពុជានឹងមានកសិដ្ឋានចិញ្ចឹម និងបង្កាត់ពូជសត្វចតុប្បាទខ្នាតធំមួយ នៅពេលខាងមុខដ៏ខ្លីនេះ។ មន្រ្តីនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអះអាងថា គម្រោងនេះជាគម្រោងកសិ-ឧស្សាហកម្មមួយ ក្នុងចំណោមគម្រោងទាំង២ ដែលគេបានប្រជុំពិភាក្សាកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦។ គម្រោងទាំងអស់ចំនួន៨គម្រោង មានទឹកប្រាក់សរុបប្រមាណជា៤៩០លានដុល្លារ ហើយរំពឹងថា នឹងផ្តល់ការងារធ្វើដល់ពលរដ្ឋសរុបប្រមាណជា ២០០០ កន្លែង។…

ផ្ទុះកំហឹង! ក្រសួងវប្បធម៌តវ៉ាដាច់អហង្ការចំពោះមន្ត្រីជាន់ខ្ពស់ថៃឈ្លានពានប្រាសាទតាក្របី

រាជធានីភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីថ្លែងការណ៍តវ៉ាយ៉ាងខ្លាំងក្លាបំផុត ចំពោះសកម្មភាពខុសច្បាប់របស់អាជ្ញាធរថៃ នៅតំបន់ប្រាសាទតាក្របី ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញសេចក្តីថ្លែងការណ៍ ដោយស្របតាមលិខិតផ្លូវការចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ និងថ្ងៃទី២២…

កម្ពុជា-កូរ៉េ ចុះហត្ថលេខាគម្រោងអភិវឌ្ឍជំនាញពលកម្ម ៥ឆ្នាំ ដើម្បីបំពេញតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស

រាជធានីភ្នំពេញ – ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានចុះហត្ថលេខាលើគម្រោងអភិវឌ្ឍកម្លាំងពលកម្មជំនាញរយៈពេល ៥ឆ្នាំ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្មនៅកម្ពុជា។ កិច្ចចុះហត្ថលេខាបានធ្វើឡើងនារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការងារ ដោយមានការចូលរួមពីឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងលោកស្រី ឆយ ម៉ូន…

កម្ពុជា-កូរ៉េ បន្តពង្រឹងសហប្រតិបត្តិការ បើកឱកាសពលករខ្មែរទៅធ្វើការនៅកូរ៉េ

រាជធានីភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ បានជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតកូរ៉េថ្មី លោក គីម ឆាងយ៉ុង នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ដើម្បីពង្រឹងសហប្រតិបត្តិការក្នុងវិស័យការងារ និងការអភិវឌ្ឍធនធានមនុស្ស។ ក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានពិភាក្សាពីការបង្កើនកូតាពលករខ្មែរទៅធ្វើការនៅកូរ៉េ ជាពិសេសក្នុងរដូវកសិកម្មដ៏មមាញឹក។ កូរ៉េបានបន្តផ្តល់ឱកាសដល់ពលករខ្មែរឱ្យទទួលបានប្រាក់ឈ្នួលខ្ពស់ និងជំនាញថ្មីៗ។ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីការរួមចំណែកសំខាន់របស់កូរ៉េក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ…

មិនអនុញ្ញាតឱ្យគេធ្វើខុស៖ ស្នងការខេត្តកំពតបញ្ជាឃាត់ខ្លួននគរបាលដែលវាយស្ត្រីចាប់ទឹកកក ទោះបីមានការសម្របសម្រួលក្រៅតុលាការ

ខេត្តកំពត៖ ករណីហិង្សារបស់មន្ត្រីនគរបាលម្នាក់ដែលវាយស្ត្រីអ្នករកស៊ីចាប់ទឹកកក បណ្ដាលឱ្យមានរបួសស្នាមនៅយប់ថ្ងៃទី១៩ មេសា ឆ្នាំ២០២៦ បានធ្វើឱ្យសាធារណជនខឹងសម្បាយ៉ាងខ្លាំង។ លោក ឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទធុរិទ្ធ ស្នងការខេត្តកំពត បានបញ្ជាឱ្យអធិការក្រុងកំពតនាំខ្លួនជនបង្កហិង្សាមកអនុវត្តតាមផ្លូវច្បាប់ដោយគ្មានការលើកលែង។ លោកបានពន្យល់ថា ការយឺតយ៉ាវក្នុងការចាត់វិធានការគឺដោយសារជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងទើបមានការយឺតយ៉ាវក្នុងការទទួលព័ត៌មាន។ លោក កុល ណារុំ អធិការនគរបាលក្រុងកំពត បានប្រាប់ថា ករណីនេះជនបង្កនិងជនរងគ្រោះបានសម្របសម្រួលបញ្ចប់រឿងរួចរាល់ហើយ…

គំរោងបោកប្រាស់ថ្មី! អ្នកបោកប្រាស់អះអាងជាតំណាងអ៊ីរ៉ង់ ទារប្រាក់គ្រីបតូដើម្បីធានាសុវត្ថិភាពកប៉ាល់ឆ្លងច្រកសមុទ្រហរមូស

ភ្នំពេញ៖ ក្រុមហ៊ុនសន្តិសុខនាវាចរណ៍ជនជាតិក្រិក MARISKS បានចេញការព្រមានបន្ទាន់ដល់ម្ចាស់កប៉ាល់ដឹកជញ្ជូនទូទាំងពិភពលោក អំពីគំរោងបោកប្រាស់ថ្មីមួយដែលកំពុងរីករាលដាលនៅតំបន់ច្រកសមុទ្រហរមូស។ យោងតាមការចេញផ្សាយរបស់ Reuters នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ អ្នកបោកប្រាស់ដែលអះអាងខ្លួនជាតំណាងអាជ្ញាធរអ៊ីរ៉ង់ បានផ្ញើសារទៅក្រុមហ៊ុនដឹកជញ្ជូនជាច្រើន ដោយសន្យាធានាសុវត្ថិភាពក្នុងការឆ្លងកាត់ច្រកសមុទ្រហរមូស ជាថ្នូរនឹងការបង់ប្រាក់តាមរយៈរូបិយប័ណ្ណឌីជីថលដូចជា Bitcoin ឬ Tether។ ក្រុមហ៊ុន MARISKS បានសង្កត់ធ្ងន់ថា…

អ្នកស្រុកអង្គរប្រារព្ធពិធីបញ្ជូនអ្នកតាឡើងគោក ត្រៀមចូលរដូវវស្សា

ខេត្តសៀមរាប – កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ប្រជាពលរដ្ឋជាពុទ្ធបរិស័ទចំណុះជើងវត្តអធ្វា បានរួបរួមគ្នាប្រារព្ធពិធី«ឡើងអ្នកតា និងការបញ្ជូនអ្នកតាឡើងគោក» នៅប្រាសាទវត្តអធ្វា។ ពិធីនេះជាទំនៀមទម្លាប់បុរាណដ៏សំខាន់មួយក្នុងជំនឿរបស់សហគមន៍អ្នកស្រុកអង្គរ ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមនុស្ស ជំនឿ និងធម្មជាតិ។ ពិធីក្នុងខែពិសាខនេះជាសញ្ញាណនៃការ«បញ្ជូនអ្នកតាឡើងគោក» ដើម្បីត្រៀមលក្ខណៈចូលដល់រដូវវស្សា។ ខុសពីពិធីឡើងអ្នកតានៅខែមាឃ (បញ្ជូនអ្នកតាចុះទឹក) ដែលជានិមិត្តរូបនៃការបញ្ចប់រដូវច្រូតកាត់។ អ្នកភូមិរៀបចំពិធីនេះឡើងក្នុងគោលបំណងបន់ស្រន់សុំសេចក្តីសុខសប្បាយដល់សហគមន៍ និងបួងសួងសុំឱ្យមានភ្លៀងធ្លាក់គ្រប់គ្រាន់សម្រាប់ការងារកសិកម្ម…