ភ្នំពេញ – ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហើបថា ប្រទេសកម្ពុជានឹងមានកសិដ្ឋានចិញ្ចឹម និងបង្កាត់ពូជសត្វចតុប្បាទខ្នាតធំមួយ នៅពេលខាងមុខដ៏ខ្លីនេះ។

មន្រ្តីនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអះអាងថា គម្រោងនេះជាគម្រោងកសិ-ឧស្សាហកម្មមួយ ក្នុងចំណោមគម្រោងទាំង២ ដែលគេបានប្រជុំពិភាក្សាកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦។
គម្រោងទាំងអស់ចំនួន៨គម្រោង មានទឹកប្រាក់សរុបប្រមាណជា៤៩០លានដុល្លារ ហើយរំពឹងថា នឹងផ្តល់ការងារធ្វើដល់ពលរដ្ឋសរុបប្រមាណជា ២០០០ កន្លែង។

មកដល់ពេលនេះ កម្ពុជាត្រូវបានគេដឹងថា មានគម្រោងវិនិយោគចិញ្ចឹមសត្វខ្នាតធំមួយចំនួន។ កសិដ្ឋានចិញ្ចឹមសត្វធំៗ ដែលមាននៅក្នុងប្រទេស គឺមានកសិដ្ឋានចិញ្ចឹមជ្រូក មាន់ គោ ត្រី ស្វា ដោយឡែកទា ក្របី ពពែ ក្ងាន ក៏មានដែរ ប៉ុន្តែជាលក្ខណៈគ្រួសារ។
គម្រោងថ្មីនេះនឹងជួយពង្រឹងវិស័យកសិកម្ម និងផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជា ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការចិញ្ចឹមសត្វ។
អត្ថបទសរសេរដោយ ហេង ចេស្តារ | កែសម្រួលដោយ កៀន សុឃាក់
