អឺរ៉ុបឈ្នះកំណត់ត្រាថ្មី! ជនអន្តោប្រវេសន៍កើនដល់៦៤.២លាននាក់ ក្នុងឆ្នាំ២០២៥

អឺរ៉ុបឈ្នះកំណត់ត្រាថ្មី! ជនអន្តោប្រវេសន៍កើនដល់៦៤.២លាននាក់ ក្នុងឆ្នាំ២០២៥

អន្តរជាតិ៖ របាយការណ៍សិក្សាថ្មីបានបង្ហាញថា ចំនួនជនអន្តោប្រវេសន៍ក្នុងសហភាពអឺរ៉ុប (EU) បានកើនឡើងដល់កំណត់ត្រាថ្មី ៦៤.២លាននាក់ ក្នុងឆ្នាំ២០២៥ ដែលជាការកើនឡើងប្រហែល ២.១លាននាក់ធៀបនឹងឆ្នាំ២០២៤។

ជនអន្តោប្រវេសន៍នៅអឺរ៉ុប

របាយការណ៍នេះដែលរៀបចំដោយមជ្ឈមណ្ឌលស្រាវជ្រាវ RFBerlin នៅប្រទេសអាល្លឺម៉ង់ បានយោងទិន្នន័យពីទីភ្នាក់ងារស្ថិតិ Eurostat និងទីភ្នាក់ងារជនភៀសខ្លួនរបស់ UN។ ការសិក្សាបានរកឃើញថា អាល្លឺម៉ង់នៅតែជាប្រទេសដែលមានជនអន្តោប្រវេសន៍ច្រើនជាងគេ ជិត១៨លាននាក់ ដោយ៧២% ស្ថិតក្នុងវ័យធ្វើការ។

អេស្ប៉ាញជាប្រទេសដែលមានកំណើនជនអន្តោប្រវេសន៍ឆាប់រហ័សជាងគេ ដោយបន្ថែមប្រហែល ៧០០,០០០នាក់ ធ្វើឱ្យចំនួនសរុបកើនដល់ ៩.៥លាននាក់។ លំនាំនៃការធ្វើអន្តោប្រវេសន៍មានលក្ខណៈមិនស្មើគ្នានៅទូទាំង EU ដោយប្រទេសដូចជា លុចសំបួ ម៉ាល់ត៍ និងស៉ីប មានចំណែកជនអន្តោប្រវេសន៍ខ្ពស់ក្នុងប្រជាជនសរុប។

ការសិក្សាអំពីអន្តោប្រវេសន៍

ការស្នើសុំសិទ្ធិជ្រកកោនក៏មានការប្រមូលផ្តុំនៅប្រទេសមួយចំនួនដែរ ដោយអេស្ប៉ាញ អ៉ីតាលី បារាំង និងអាល្លឺម៉ង់ រ៉ាប់រងជិត ៧៥% នៃពាក្យស្នើសុំទាំងអស់។ អាល្លឺម៉ង់ជាប្រទេសដែលមានចំនួនជនភៀសខ្លួនច្រើនបំផុតនៅ EU គឺ ២.៧លាននាក់។

ទិន្នន័យអន្តោប្រវេសន៍អឺរ៉ុប

របាយការណ៍នេះបានចេញផ្សាយនាថ្ងៃពុធ ទី២២ ខែមេសា ដោយផ្អែកលើទិន្នន័យពីទីភ្នាក់ងារស្ថិតិ Eurostat និងទីភ្នាក់ងារជនភៀសខ្លួនរបស់ UN ដែលបង្ហាញពីលំនាំដ៏សំខាន់នៃការផ្លាស់ប្តូរប្រជាសាស្ត្រនៅទ្វីបអឺរ៉ុប។

administrator

Related Articles