កិច្ចប្រជុំយុទ្ធសាស្ត្រ ២+២ កម្ពុជា-ចិន បើកទំព័រថ្មីនៃសករាជត្បូងពេជ្រនៃទំនាក់ទំនង

កិច្ចប្រជុំយុទ្ធសាស្ត្រ ២+២ កម្ពុជា-ចិន បើកទំព័រថ្មីនៃសករាជត្បូងពេជ្រនៃទំនាក់ទំនង

ភ្នំពេញ៖ កិច្ចប្រជុំយុទ្ធសាស្ត្រ “២+២” លើកទី១ រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងចិន នឹងរៀបចំឡើងនៅទីក្រុងភ្នំពេញនាថ្ងៃស្អែក ដែលជាកិច្ចប្រជុំយុទ្ធសាស្ត្រកម្រិតខ្ពស់ដំបូងគេក្នុងប្រវត្តិសាស្ត្រ។

កិច្ចប្រជុំ ២+២ កម្ពុជា-ចិន

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានវាយតម្លៃខ្ពស់ថា កិច្ចប្រជុំនេះនឹងលើកកម្ពស់ភាពជាដៃគូគ្រប់ជ្រុងជ្រោយ កម្ពុជា-ចិន និងបើកទំព័រថ្មីនៃសករាជត្បូងពេជ្រនៃទំនាក់ទំនងទ្វេភាគី។

«ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ជាពេលវេលាប្រវត្តិសាស្ត្រដែលប្រទេសយើងទាំងពីរ កម្ពុជានិងចិន បានកំណត់បើកកិច្ចប្រជុំយុទ្ធសាស្ត្រ ២+២» លោកបណ្ឌិត ជា មុនីឫទ្ធិ បានថ្លែង។

កិច្ចប្រជុំនេះមិនត្រឹមតែជាវេទិកាសម្រាប់ពិភាក្សាបញ្ហាសន្តិសុខ និងការទូតប៉ុណ្ណោះទេ ប៉ុន្តែជាគុណតម្លៃរួមដ៏សំខាន់សម្រាប់ជំរុញការកសាងសហគមន៍ជោគវាសនារួម កម្ពុជា–ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។

ទំនាក់ទំនងកម្ពុជា-ចិន

កិច្ចប្រជុំនេះនឹងផ្តោតលើចំណុចសំខាន់ៗ ៥ ចំណុច៖

១. ពង្រឹងទំនុកចិត្តយុទ្ធសាស្ត្រគ្រប់រដូវកាល
២. បង្កើតសន្តិសុខរួម និងអភិវឌ្ឍន៍រួម
៣. ជំរុញការភ្ជាប់គ្នារវាងគម្រោងអភិវឌ្ឍន៍ធំៗ និងសន្តិសុខថាមពល
៤. លើកកម្ពស់ការតភ្ជាប់ប្រជាជននិងប្រជាជន
៥. បង្កើនល្បឿនការកសាងសហគមន៍ជោគវាសនារួម «គ្រប់រដូវកាល»

សហប្រតិបត្តិការកម្ពុជា-ចិន

លោកបណ្ឌិតបន្តថា ជំនួបនេះគឺជាមូលដ្ឋានគ្រឹះកិច្ចកសាងសហគមន៍ជោគវាសនារួម ដែលនឹងផ្តល់គុណតម្លៃដល់ប្រទេសទាំងពីរ មិនត្រឹមតែជាដៃគូសហប្រតិបត្តិការក្នុងនាមជាមិត្តដែកថែបប៉ុណ្ណោះទេ ថែមទាំងជាដៃគូដែលចែករំលែកអនាគតរួម។

កិច្ចប្រជុំនេះក៏នឹងបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់ប្រទេសយើងទាំងពីរ កម្ពុជានិងចិន ក្នុងការបង្កើតអនាគតដែលមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

administrator

Related Articles