នាយករដ្ឋមន្ត្រីហុងគ្រីថ្មី សន្យាចាប់ខ្លួនណេតាន់យ៉ាហ៊ូ ប្រសិនចូលទឹកដីហុងគ្រី

នាយករដ្ឋមន្ត្រីហុងគ្រីថ្មី សន្យាចាប់ខ្លួនណេតាន់យ៉ាហ៊ូ ប្រសិនចូលទឹកដីហុងគ្រី

ហុងគ្រី – បន្ទាប់ពីការគ្រប់គ្រងអំណាចរយៈពេល ១៦ ឆ្នាំ លោក Viktor Orban បានចាញ់ការបោះឆ្នោតយ៉ាងអាម៉ាស់កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ ដោយគណបក្ស Tisza របស់លោក Peter Magyar ទទួលជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី។

Peter Magyar នាយករដ្ឋមន្ត្រីហុងគ្រីថ្មី

ជ័យជម្នះនេះបាននាំឱ្យមានការផ្លាស់ប្តូរគោលនយោបាយយ៉ាងធំធេង ជាពិសេសទំនាក់ទំនងជាមួយអ៊ីស្រាអែល ដែលកាលពីមុនលោក Orban បានពង្រឹងក្រោមការគ្រប់គ្រងរបស់លោក។

យោងតាមសារព័ត៌មាន Politico និង TRT World នាយករដ្ឋមន្ត្រីជាប់ឆ្នោតហុងគ្រី លោក Peter Magyar បានប្រកាសថា ប្រសិនបើនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ហ៊ានចូលទឹកដីហុងគ្រី នោះហុងគ្រីនឹងចាប់ខ្លួនលោកតាមដីកាតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)។

ដីកាចាប់ខ្លួនរបស់ ICC

ICC បានចេញដីកាចាប់ខ្លួនលោក Netanyahu ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ កាលពីខែមេសា ឆ្នាំ២០២៥ រដ្ឋាភិបាលហុងគ្រីក្រោមលោក Orban បានបដិសេធចាប់ខ្លួនលោក Netanyahu ពេលលោកធ្វើទស្សនកិច្ចនៅទីក្រុង Budapest។

ទំនាក់ទំនងហុងគ្រី-អ៊ីស្រាអែល

លោក Magyar បានប្រាប់អ្នកកាសែតថា៖ «ប្រសិនបើប្រទេសមួយជាសមាជិកនៃ ICC ហើយមនុស្សម្នាក់ដែល ICC ចង់ចាប់ខ្លួន ចូលក្នុងទឹកដីរបស់យើង នោះយើងត្រូវតែឃុំខ្លួនគេដោយអនុលោមតាមច្បាប់អន្តរជាតិ»។

លោកបន្តថា ការបដិសេធចាប់ខ្លួននឹងត្រូវបញ្ឈប់នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ដោយហុងគ្រីនឹងអនុវត្តតាមកាតព្វកិច្ចរបស់ខ្លួនជាសមាជិក ICC។

administrator

Related Articles