ព្រែកត្រែងរងការបំពុល ត្រីរាប់រយក្បាលងាប់ អាជ្ញាធរចុះពិនិត្យរកប្រភព
ខេត្តបាត់ដំបង៖ ការបំពុលទឹកព្រែកត្រែងក្នុងស្រុករតនៈមណ្ឌល បានបណ្តាលឱ្យត្រីរាប់រយក្បាលងាប់ ដោយមន្ត្រីជំនាញបរិស្ថានបានចុះស្រាវជ្រាវយ៉ាងរហ័ស បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។ ក្រុមការងារជំនាញពីមន្ទីរបរិស្ថានខេត្តបាត់ដំបង បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យទីតាំងក្នុងភូមិស្វាយស ឃុំត្រែង ដែលមានរបាយការណ៍ថា ទឹកព្រែកមានក្លិនស្អុយខ្លាំង និងត្រីជាច្រើនងាប់។ នៅថ្ងៃទី២០ មេសា ក្រុមការងារបានបន្តស្រាវជ្រាវ និងរកឃើញសំណាកត្រីងាប់ជាច្រើនទៀត។ តំបន់សង្ស័យស្ថិតនៅចម្ងាយ ៦០០ម៉ែត្រពីរោងចក្រកែច្នៃស្វាយចំនួនពីរ។…
