ដេញថ្លៃផ្លូវបេតុងត្រូវឆាចោល ដោយសារក្រុមហ៊ុនឈ្លោះគ្នាដាក់ប៊ីតរញ៉េរញ៉ៃ

ដេញថ្លៃផ្លូវបេតុងត្រូវឆាចោល ដោយសារក្រុមហ៊ុនឈ្លោះគ្នាដាក់ប៊ីតរញ៉េរញ៉ៃ

ខេត្តកំពង់ចាម៖ ការដេញថ្លៃគម្រោងស្ថាបនាផ្លូវបេតុងអាមេប្រវែង៤៥០ម៉ែត្រ តម្លៃជាង២៤៨លានរៀល ត្រូវបានឆាចោលនៅសាលាឃុំតាអុង ស្រុកចំការលើ កាលពីព្រឹកថ្ងៃទី២១មេសា ឆ្នាំ២០២៦ ដោយសារបាតុភាពរញ៉េរញ៉ៃរបស់ក្រុមហ៊ុនដែលចូលរួមដេញថ្លៃ។

ការដេញថ្លៃផ្លូវបេតុង

លោកទេព សុវណ្ណរិទ្ធ មេឃុំតាអុង បានប្រាប់ថា ការដេញថ្លៃដំណើរការយ៉ាងស្អាតស្អំក្នុងនាទីដំបូង ប៉ុន្តែនៅខ្វះមួយនាទីចុងក្រោយ ក្រុមហ៊ុន៤ក្រុមបានសម្រុកគ្នាទៅដាក់ប៊ីត បង្កឲ្យមានការប្រទាញប្រទង់ និងធ្វើឲ្យធ្លាក់ប្រអប់សំបុត្រដេញថ្លៃ។

សាលាឃុំតាអុង

“យើងមិនអាចទទួលយកឥរិយាបថបែបនេះបានទេ ព្រោះវាបំពានលើគោលការណ៍ដេញថ្លៃដែលត្រូវតែមានសណ្ដាប់ធ្នាប់” លោកមេឃុំបានលាន់មាត់។

ផ្លូវបេតុង

គម្រោងនេះមានគោលបំណងស្ថាបនាផ្លូវបេតុងឆ្លងកាត់ភូមិទួលមាស ទួលប៉ែន និងអំពិលជួរ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ លោកមេឃុំបានបន្ថែមថា នឹងពិភាក្សាជាមួយក្រុមបច្ចេកទេសដើម្បីកំណត់ពេលវេលាសមស្របសម្រាប់រៀបចំដេញថ្លៃម្តងទៀត។

ការប្រកួតប្រជែងដេញថ្លៃ

កាលពីពេលកន្លងមក ការដេញថ្លៃនៅសាលាឃុំតាអុងតែងតែដំណើរការដោយសុខសន្តិភាព និងសណ្ដាប់ធ្នាប់ ប៉ុន្តែនេះជាលើកដំបូងដែលជួបប្រទះបាតុភាពរញ៉េរញ៉ៃបែបនេះ។

ក្រុមហ៊ុនដេញថ្លៃ

អត្ថបទសរសេរដោយ យ៉ាន់ ចាន់ថេត
កែសម្រួលដោយ ធីតា

administrator

Related Articles