អាជ្ញាធរ និងកាកបាទក្រហម ប្រគល់ជំនួយយុត្តិធម៌ ដល់ប្រជាពលរដ្ឋរងគ្រោះខ្យល់កន្ត្រាក់កំពង់លែង

អាជ្ញាធរ និងកាកបាទក្រហម ប្រគល់ជំនួយយុត្តិធម៌ ដល់ប្រជាពលរដ្ឋរងគ្រោះខ្យល់កន្ត្រាក់កំពង់លែង

ការប្រគល់ជំនួយ

ខេត្តកំពង់ឆ្នាំង – នៅរសៀលថ្ងៃទី២០ មេសា ២០២៦ អាជ្ញាធរខេត្តកំពង់ឆ្នាំង និងសាខាកាកបាទក្រហមខេត្ត បានចុះផ្ដល់ជំនួយដល់ប្រជាពលរដ្ឋ៣៥គ្រួសារ ដែលរងគ្រោះពីខ្យល់កន្ត្រាក់ដ៏ខ្លាំងក្លា នៅឃុំផ្លូវទូក ស្រុកកំពង់លែង។

ផ្ទះរលំដួល

ក្រុមការងារដែលដឹកនាំដោយលោកជំទាវ ប៊ន សុភី អនុប្រធានសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង និងជាតំណាងអភិបាលខេត្ត ស៊ុន សុវណ្ណារិទ្ធ បាននាំយកថវិកា សម្ភារៈជំនួយបឋម និងអាហារសំខាន់ៗទៅផ្ដល់ជូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាក។

ជំនួយពីថ្នាក់ដឹកនាំ

ជាពិសេស ប្រជាពលរដ្ឋ៦គ្រួសារ ដែលផ្ទះរលំដួលទាំងស្រុង បានទទួលការឧបត្ថម្ភពិសេសពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។

ការខូចខាតផ្ទះសំបែង

គួររំលឹកថា នៅវេលាម៉ោង០៣០នាទី រំលងអធ្រាត ថ្ងៃទី១៩ មេសា ខ្យល់កន្ត្រាក់ដ៏ខ្លាំងក្លាបានបោកបក់បំផ្លាញផ្ទះសំបែងប្រជាពលរដ្ឋ២ភូមិ ក្នុងឃុំផ្លូវទូក។ សរុបមានផ្ទះខូចខាត៣៥ខ្នង និងមនុស្សរបួស៦នាក់ ក្នុងនោះមានស្ត្រី៣នាក់ (ម្នាក់របួសធ្ងន់)។

នៅភូមិពាមខ្នង ផ្ទះរលំទាំងស្រុង៦ខ្នង របើកដំបូល៥ខ្នង របើកស័ង្កសី៦ខ្នង និងបាក់ជើងធ្លាក់ដល់ដី២ខ្នង សរុប២១ខ្នង។ ចំណែកនៅភូមិថ្នល់ឈើទាល ផ្ទះរលំទាំងស្រុង២ខ្នង របើកដំបូល៣ខ្នង និងរបើកស័ង្កសី៨ខ្នង សរុប១៤ខ្នង។

administrator

Related Articles