សម្តេចតេជោចូលគាល់ព្រះមហាក្សត្រនៅមន្ទីរពេទ្យប៉េកាំង បញ្ជាក់ព្រះរាជសុខភាពប្រសើរឡើង

សម្តេចតេជោចូលគាល់ព្រះមហាក្សត្រនៅមន្ទីរពេទ្យប៉េកាំង បញ្ជាក់ព្រះរាជសុខភាពប្រសើរឡើង

រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា ព្រះរាជសុខភាពព្រះមហាក្សត្រ ក្រោយធ្វើការវះកាត់ព្យាបាលមានភាពល្អប្រសើរ ហើយអាចមានព្រះរាជបន្ទូលឆ្លើយឆ្លងជាមួយសម្តេចបានជាធម្មតា។

សម្តេចតេជោ

សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦យ៉ាងដូច្នេះថា «ម៉ោង៩ និង៣០នាទី ម៉ោងនៅប៉េកាំងព្រឹកនេះ ខ្ញុំបានចូលគាល់សួរសុខទុក្ខព្រះមហាក្សត្រនៅមន្ទីរពេទ្យរយៈពេលប្រម៉ាន៨នាទី»។

ព្រះមហាក្សត្រ

សម្តេចតេជោបានគូសបញ្ជាក់ថា «ជាទូរទៅព្រះរាជសុខភាពព្រះអង្គបានប្រសើរឡើង ព្រះអង្គមានរាជបន្ទូលឆ្លងឆ្លើយជាមួយខ្ញុំព្រះករុណាខ្ញុំជាធម្មតា ទោះបីព្រះអង្គផ្ទុំដាក់សេរ៉ូម ដែលជាទម្លាប់ធម្មតានៃអ្នកជំងឺ ក្រោយការវះកាត់ក៏ដោយ»។ សម្តេចតេជោបានលើកឡើងទៀតថា តាមរយៈខ្ញុំព្រះករុណាខ្ញុំព្រះអង្គសូមផ្ញើការសាកសួរសុខទុក្ខ និងប្រគេនពរចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋដោយការនឹករលឹក។

អត្ថបទសរសេរដោយ អ៊ាង ប៊ុនរិទ្ធ
កែសម្រួលដោយ ស្រីណា

administrator

Related Articles