ចោរថ្លើមធំវាយផ្ទះថ្មកណ្ដាលក្រុងបាត់ដំបង ២លើកជាប់ៗ លួចកាត់ខ្សែភ្លើង និងគ្រឿងម៉ាស៊ីនត្រជាក់អស់ ១០គ្រឿង

ចោរថ្លើមធំវាយផ្ទះថ្មកណ្ដាលក្រុងបាត់ដំបង ២លើកជាប់ៗ លួចកាត់ខ្សែភ្លើង និងគ្រឿងម៉ាស៊ីនត្រជាក់អស់ ១០គ្រឿង

ខេត្តបាត់ដំបង៖ ស្ថិតនៅកណ្ដាលបេះដូងក្រុងបាត់ដំបង លោកចោរថ្លើមធំបានចូលគាស់ផ្ទះថ្មដ៏ធំមួយកន្លែងចំនួន ២លើកជាប់ៗ លួចកាត់ខ្សែភ្លើង និងដោះខ្វេះកកាយស៊ីគ្រឿងក្នុងម៉ាស៊ីនត្រជាក់អស់ប្រហែល ១០គ្រឿង រួចគេចខ្លួនដោយសុវត្ថិភាព។

ផ្ទះដែលត្រូវចោរវាយលុក

រឿងរ៉ាវនេះ ម្ចាស់ផ្ទះបានដឹងក្រោយត្រូវពួកចោរធ្វើសកម្ម បំផ្លាញខ្ទេចខ្ទីរអស់មួយលើកជាពីរលើករួចទៅហើយ ហើយក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចតែម្ដង។

ស្នាមកាត់ខ្សែភ្លើង

ក្មួយម្ចាស់ផ្ទះ គឺលោក ទិត វណ្ណៈ ដែលជាអ្នកមើលការខុសត្រូវ បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅរសៀលថ្ងៃទី២២ មេសា នេះថា លើកទី១ ខ្លួនបានដឹងនៅព្រឹកថ្ងៃទី២១ មេសា ពេលខ្លួនទៅមើល និងបម្រុងបោសសំអាតផ្ទះឲ្យម្ដាយមីង។

ម៉ាស៊ីនត្រជាក់ដែលត្រូវខូចខាត

លោក ទិត វណ្ណៈ បានប្រាប់ថា ក្រោយឃើញមានស្នាមកាត់របងខាងក្រោយ និងគាស់ទ្វារក្រោយ ខ្លួនក៏ចូលពិនិត្យឃើញមានស្នាមកាត់ខ្សែភ្លើង និងខូចខាតម៉ាស៊ីនត្រជាក់ ដែលចោរកាត់យកទុយោស្ពាន់ និងគ្រឿងមានតម្លៃនៅក្នុងម៉ាស៊ីនត្រជាក់អស់ប្រហែល០៣គ្រឿង។

ស្នាមគាស់ទ្វារ

ប៉ុន្តែក្រោយពីជួសជុលរួច ស្រាប់តែពេលយប់ឡើង ត្រូវលោកចោរមកធ្វើសកម្មភាពលួចម្ដងទៀតជាលើកទី២ ខូចខាត និងបាត់បង់អស់ធ្ងន់ជាមុន។

សម្បកម៉ាស៊ីនត្រជាក់

លោក ទិត វណ្ណៈ បាននិយាយបន្ថែមថា លើកទី១បាត់បង់គ្រឿងក្នុងម៉ាស៊ីនត្រជាក់អស់ប្រមាណ០៣គ្រឿង។ ក្រោយពីគាត់ជួសជុលរបង និងទ្វាររួចរាល់បានត្រឹមមួយថ្ងៃ ស្រាប់តែយប់ឡើង ចោរដដែលនោះបានធ្វើសកម្មភាពចូលលួចទៀត។

របងដែលត្រូវកាត់

លើកទីមួយចោរទាក់របង និងគាស់ទ្វារផ្ទះចូលពីខាងក្រោយ តែលើកទី២នេះ ចោរបានឡើងតាមដើមឈើ ដែលដាំខាងមុខផ្ទះ ឡើងទៅគាស់កកាយជាន់ខាងលើរើកកាយលួចអស់គ្មានសល់។

ដើមឈើដែលចោរឡើង

លោក ទិត វណ្ណៈ បានបញ្ជាក់ថា បើតាមការបូកសរុបសម្ភារបាត់បង់ គឺខូចខាតម៉ាស៊ីនត្រជាក់ប្រមាណ១០គ្រឿង និងខ្សែភ្លើងមួយចំនួនទៀត។ លោកបានទៅដាក់ពាក្យបណ្ដឹងនៅអធិការក្រុងបាត់ដំបងរួចរាល់ហើយ តែហាក់ពុំទាន់មានតម្រុយពីមុខសញ្ញាជនសង្ស័យនៅឡើយទេ។

សមត្ថកិច្ចពិនិត្យកន្លែងកើតហេតុ

ជុំវិញអំពើចោរកម្ម ដែលកើតឡើងចំកណ្ដាលបេះដូងក្រុងបាត់ដំបងខាងលើនេះ មន្ត្រីជំនាញនៃអធិការក្រុងបាត់ដំបងបានប្រាប់ថា គេបានទទួលបណ្ដឹងជនរងគ្រោះ ហើយក៏បានចុះទៅពិនិត្យផ្ទះកើតហេតុនោះផងដែរ។ ពេលនេះ មន្ត្រីជំនាញបាននិងកំពុងធ្វើការស្រាវជ្រាវ និងចុះពិនិត្យលើកាមេរ៉ាសុវត្ថិភាពដែលម្ចាស់ផ្ទះនៅក្បែរៗនោះបានបំពាក់ខាងមុខផ្ទះ។

កាមេរ៉ាសុវត្ថិភាព

កន្លែងកើតហេតុ

ផ្ទះដែលត្រូវវាយលុក

ស្នាមខូចខាត

administrator

Related Articles