រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានរដ្ឋសភា បានបញ្ជាក់ឲ្យដឹងថា ក្រុមគ្រូពេទ្យដ៏ពូកែរបស់ចិនបានវះកាត់ប្រកបដោយជោគជ័យ និងសុវត្ថិភាពសម្រាប់ព្រះរាជសុខភាពព្រះមហាក្សត្រ។

យោងតាមបណ្តាញសង្គមរបស់សម្តេចតេជោ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ បានឲ្យដឹងថា សម្តេចតេជោបានបញ្ជាក់ថា៖ «ពេលនេះ ខ្ញុំព្រះករុណាខ្ញុំកំពុងស្ថិតនៅមន្ទីរពេទ្យក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន សូមទូលប្រគេន និងជម្រាបជូនបងប្អូន ជនរួមជាតិថា ការវះកាត់របស់គ្រូចិនពេទ្យថ្វាយចំពោះព្រះមហាក្សត្រជាទីគោរពសក្ការៈបានទទួលជោគជ័យហើយ»។
សម្តេចតេជោបានបញ្ជាក់ថា៖«ការវះកាត់បានធ្វើនៅព្រឹកថ្ងៃ២០ ខែមេសា ឆ្នាំ២០២៦នេះ។ ពេលនេះព្រះករុណាព្រះអង្គបានដឹងព្រះកាយ បន្ទាប់ពីអស់ថ្នាំសណ្តំ។ ពេលនេះ គ្រូពេទ្យកំពុងតាមដានដោយយកចិត្តទុកដាក់នូវការវិវត្តប្រែប្រួលក្រោយការវះកាត់»។
សម្តេចតេជោ បានឲ្យដឹងថា ព្រះករុណាព្រះមហាក្សត្រ និងសម្តេចម៉ែព្រះអង្គសូមអរព្រះគុណ និងអរគុណចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋ ដែលបានផ្ញើសារថ្វាយព្រះពរចំពោព្រះអង្គ។
សម្តេចតេជោប្រធានព្រឹទ្ធសភា បានក៏សូមអរគុណជាពិសេសដល់ក្រុមគ្រូពេទ្យដ៏ពូកែដែលបានវះកាត់ប្រកបដោយជោគជ័យ និងសុវត្ថិភាពសម្រាប់ព្រះមហាក្សត្រជាទីគោរពស្រឡាញ់របស់ប្រជាជនកម្ពុជា។
ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏បានលើកឡើងថា សម្តេច និងកូនប្រុសពីរនាក់ហ៊ុន ម៉ានិត និងហ៊ុន ម៉ានី បានមកដល់ប៉េកាំង តាំងពីថ្ងៃ១៧ ខែមេសា ឆ្នាំ២០២៦មកម្ល៉េះ ដែលមានគោលដៅតែមួយគត់ គឺកំដរព្រះមហាក្សត្រ និងហ្លួងម៉ែ ក្នុងពេលវេលាដ៏លំបាកនេះ។
សម្តេចតេជោបានបន្ថែមថា៖ ក្នុងករណីព្រះរាជសុខភាពព្រះមហាក្សត្របានប្រសើរ ខ្ញុំព្រះករុណានឹងត្រឡប់ទៅប្រទេសវិញ នៅថ្ងៃ២២ ខែមេសា ឆ្នាំ២០២៦៕
អត្ថបទសរសេរដោយ អ៊ាង ប៊ុនរិទ្ធ កែសម្រួលដោយ កៀន សុឃាក់
