បុណ្យចូលឆ្នាំខ្មែរទាក់ទាញទេសចរបរទេសជាង៧ម៉ឺននាក់ និងទេសចរសរុបជាង២១លាននាក់

បុណ្យចូលឆ្នាំខ្មែរទាក់ទាញទេសចរបរទេសជាង៧ម៉ឺននាក់ និងទេសចរសរុបជាង២១លាននាក់

រាជធានីភ្នំពេញ៖ ក្រសួងទេសចរណ៍បានចេញរបាយការណ៍ថា ក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិឆ្នាំ២០២៦ ដែលប្រារព្ធពីថ្ងៃទី១៤ ដល់ទី១៦ ខែមេសា បានទាក់ទាញភ្ញៀវទេសចរបរទេសចំនួន៧១.១៩១នាក់មកទស្សនានិងចូលរួមពិធីបុណ្យនៅកម្ពុជា។

បុណ្យចូលឆ្នាំខ្មែរ

យោងតាមក្រសួងទេសចរណ៍ ព្រឹត្តិការណ៍បុណ្យចូលឆ្នាំខ្មែរបានទាក់ទាញទេសចរសរុបជាង២១លាននាក់ ដែលក្នុងនោះមានអ្នកដែលបានស្នាក់នៅតាមសណ្ឋាគារ រីសត និងទីកន្លែងស្នាក់នៅផ្សេងៗជាង១,១៤លាននាក់។ តួលេខនេះបង្ហាញពីការរីកចម្រើននៃវិស័យទេសចរណ៍ក្រោយពីដំណើរការធម្មតានៃសកម្មភាពទេសចរណ៍ត្រឡប់មកវិញ។

ការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរត្រូវបានរៀបចំឡើងនៅតាមទីកន្លែងផ្សេងៗទូទាំងប្រទេស រួមមានការសម្តែងសិល្បៈប្រពៃណី ល្បែងប្រជាប្រិយ និងសកម្មភាពវប្បធម៌ជាច្រើនដែលទាក់ទាញទេសចរទាំងក្នុងស្រុកនិងបរទេស។

អ្នកនាំពាក្យក្រសួងទេសចរណ៍បានអះអាងថា ការចូលរួមរបស់ទេសចរបរទេសក្នុងពិធីបុណ្យចូលឆ្នាំបានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលដល់សេដ្ឋកិច្ចក្នុងស្រុក និងបង្កើនការយល់ដឹងអំពីវប្បធម៌ខ្មែរទៅកាន់សហគមន៍អន្តរជាតិ។

អត្ថបទសរសេរដោយ ហេង ចេស្តារ
កែសម្រួលដោយ កៀន សុឃាក់

administrator

Related Articles