ព្យុះខែប្រាំងសាហាវវាយប្រហារថៃ ខ្ទេចផ្ទះរាប់រយខ្នងក្នុង៧ខេត្ត

ព្យុះខែប្រាំងសាហាវវាយប្រហារថៃ ខ្ទេចផ្ទះរាប់រយខ្នងក្នុង៧ខេត្ត

ព្យុះខែប្រាំងដ៏សាហាវមួយបានវាយប្រហារខេត្តចំនួន៧នៅក្នុងប្រទេសថៃ បណ្តាលឱ្យផ្ទះសម្បែងពលរដ្ឋរាប់រយខ្នងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

ព្យុះខែប្រាំងថៃ

តាមការផ្សាយរបស់ The Nation ដែលដកស្រង់ប្រភពពីនាយកដ្ឋានឧតុនិយម ព្យុះខែប្រាំងដែលបោកបក់ជាមួយកម្លាំងខ្យល់ខ្លាំងបានវាយប្រហារខេត្ត Yasothon, Lop Buri, Ubon Ratchathani, Amnat Charoen, Surin, Nakhon Ratchasima និង Prachin Buri កាលពីថ្ងៃអាទិត្យទី១៩ខែមេសាឆ្នាំ២០២៦។

សរុបជារួម ផ្ទះ២៦៨ខ្នងត្រូវបំផ្លាញក្នុង៦៥ភូមិ ២១ឃុំ ១០ស្រុក ខណៈខេត្តដែលរងគ្រោះខ្លាំងជាងគេគឺ Yasothon និង Lop Buri ដោយនៅទីនោះក៏មានសេចក្តីរាយការណ៍អំពីការដាច់ចរន្តអគ្គិសនីផងដែរ។

ការខូចខាតពីព្យុះ

ទោះបីជាយ៉ាងណាក៏ដោយ មិនមានរបាយការណ៍អំពីមនុស្សស្លាប់និងរបួសទេ ប៉ុន្តែអាជ្ញាធរបានចេញការព្រមានឱ្យពលរដ្ឋប្រុងប្រយ័ត្នព្រោះព្យុះមិនទាន់ទៅផុតទេ អាចកើតឡើងទៀតនៅប៉ុន្មានថ្ងៃខាងមុខ។

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles