បុរសអាយុ ២៨ ឆ្នាំ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីរំលោភសិស្សានុសិស្សអាយុ ១៦ ឆ្នាំ នៅស្រុកស្អាង

បុរសអាយុ ២៨ ឆ្នាំ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីរំលោភសិស្សានុសិស្សអាយុ ១៦ ឆ្នាំ នៅស្រុកស្អាង

ខេត្តកណ្ដាល – កម្លាំងនគរបាលស្រុកស្អាង និងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ បានឃាត់ខ្លួនបុរសម្នាក់អាយុ ២៨ ឆ្នាំ ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈលើសិស្សានុសិស្សអាយុ ១៦ ឆ្នាំ។

កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យ

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១១:៣០នាទី នៅភូមិរកា ឃុំក្រាំងយ៉ូវ ស្រុកស្អាង។ ជនសង្ស័យឈ្មោះ គា ធា (ហៅស្មី) ត្រូវបានឃាត់ខ្លួនក្រោយពីជនរងគ្រោះដាក់ពាក្យបណ្ដឹងទៅប៉ុស្តិ៍នគរបាល។

យោងតាមការប្រាប់របស់មន្ត្រីនគរបាល ជនសង្ស័យជាអ្នកប្រើប្រាស់គ្រឿងញៀនជាប្រចាំ ហើយតែងតែកាន់កាំបិតផ្គាក់ដែលមានប្រវែង ៩០សង់ទីមែត្រ ដើម្បីគំរាមកំហែងជនរងគ្រោះ។

វត្ថុតាងកាំបិតផ្គាក់

នៅថ្ងៃកើតហេតុ ជនសង្ស័យបានស្រែកហៅជនរងគ្រោះឲ្យមកជួប ប៉ុន្តែជនរងគ្រោះមិនបានមកដោយភ័យខ្លាច។ ក្រោយមក នៅពេលម្ដាយបង្កើតរបស់ជនសង្ស័យត្រលប់មកដល់ផ្ទះ និងណែនាំដល់កូនបង្កើត ជនសង្ស័យក៏ខឹងសម្បានិងយកកាំបិតផ្គាក់មកគំរាមកំហែងថានឹងសម្លាប់ជនរងគ្រោះនិងម្ដាយ។

ជនរងគ្រោះបានភ័យតក់ស្លុត រត់គេចទៅពួននៅផ្ទះអ្នកជិតខាង ព្រមទាំងទូរស័ព្ទទៅវិទ្យុ ABC ស្នើសុំការជួយអន្តរាគមន៍។ កាលពីឆ្នាំ២០២៣ និងខែតុលា ឆ្នាំ២០២៥ ជនសង្ស័យបានធ្វើសកម្មភាពរំលោភជនរងគ្រោះរួចមកហើយ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានចាប់រំលោភជនរងគ្រោះ និងបានយកកាំបិតផ្គាក់គំរាមកំហែង។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននិងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។

administrator

Related Articles