កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យឃាត់ខ្លួនជនជាតិវៀតណាម៦នាក់ ពាក់ព័ន្ធករណីហិង្សានិងគ្រឿងញៀន

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យឃាត់ខ្លួនជនជាតិវៀតណាម៦នាក់ ពាក់ព័ន្ធករណីហិង្សានិងគ្រឿងញៀន

ខេត្តបន្ទាយមានជ័យ៖ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានឃាត់ខ្លួនជនជាតិវៀតណាម៦នាក់ ដែលពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនានិងការរក្សាទុកគ្រឿងញៀនខុសច្បាប់។

វត្ថុតាងគ្រឿងញៀន

ព្រឹត្តិការណ៍នេះចាប់ផ្ដើមពីការទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ ឡា តុងញ៉ា (LA TRONG NHAN) អាយុ២១ឆ្នាំ ដែលត្រូវបានគេធ្វើហិង្សានៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦។

កម្លាំងអាវុធហត្ថ

ក្រោយពីស្រាវជ្រាវ កម្លាំងអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យទាំង៦នាក់នៅថ្ងៃទី១៩ មេសា នៅផ្ទះល្វែងមួយក្នុងសង្កាត់ប៉ោយប៉ែត។ ជនសង្ស័យមានឈ្មោះ៖ វង ទុងកេក (២៦ឆ្នាំ), វែង ថឹងបិន (២២ឆ្នាំ), ឡេ យ៉ាំងវ៉ឹក (២៤ឆ្នាំ), ជឿង ខាន់តុង (២៣ឆ្នាំ), វែង តឹងតាយ (២៥ឆ្នាំ) និងប៊ូយ វ៉ឹកខាន់ (២៣ឆ្នាំ)។

វត្ថុតាងការិយាល័យ

កម្លាំងបានដកហូតវត្ថុតាងជាច្រើនរួមមាន៖ កាំបិតបត់, ម្សៅម៉ត់សង្ស័យ៧៥កញ្ចប់, ថ្នាំគ្រាប់JNW, បំពង់វែប៥៦៤គ្រឿង, ក្បាលបំពង់វែប១៣ថង់, ម្សៅសប្បាយរូបសេះ៥៨កញ្ចប់, ទឹកថ្នាំពណ៌លឿង, ជញ្ចីងថ្លឹង, ម៉ាស៊ីនគៀបថង់ និងថង់វេចខ្ចប់។

គ្រឿងញៀនដកហូត

លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ជនសង្ស័យបានឆ្លេីយសារភាពថា ពួកគេពិតជាបានប្រើហិង្សាដោយចេតនាទៅលើជនរងគ្រោះ ព្រមទាំងបានរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។

ការសួរនាំជនសង្ស័យ

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការបង្ក្រាបករណីនេះទទួលបានការអនុញ្ញាតពីលោកឧត្តម សេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីព្រះរាជអាជ្ញា។

ការិយាល័យព្រហ្មទណ្ឌ

បច្ចុប្បន្ន ជនសង្ស័យទាំង៦នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២៦ ដើម្បីអនុវត្តតាមនីតិវិធី។

ការបញ្ជូនទៅសាលាដំបូង

administrator

Related Articles