ប្រធានាធិបតីអ៊ីរ៉ង់អំពាវនាវប្រើការទូត ប៉ុន្តែរក្សាភាពប្រុងប្រយ័ត្នជាមួយសហរដ្ឋអាមេរិក

ប្រធានាធិបតីអ៊ីរ៉ង់អំពាវនាវប្រើការទូត ប៉ុន្តែរក្សាភាពប្រុងប្រយ័ត្នជាមួយសហរដ្ឋអាមេរិក

ប្រធានាធិបតីអ៊ីរ៉ង់

ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានអំពាវនាវឱ្យប្រើភាសាការទូតដើម្បីកាត់បន្ថយភាពតានតឹងជាមួយសហរដ្ឋអាមេរិក ប៉ុន្តែទីក្រុងតេហេរ៉ង់នៅតែរក្សាភាពប្រុងប្រយ័ត្ន និងមិនទុកចិត្តទៅលើទីក្រុងវ៉ាស៊ីនតោន។

បទឈប់បាញ់រយៈពេលពីរសប្តាហ៍រវាងប្រទេសទាំងពីរនឹងផុតកំណត់នៅថ្ងៃពុធសប្តាហ៍នេះ ដោយតំណាងសហរដ្ឋអាមេរិកគ្រោងនឹងទៅទីក្រុងអ៊ីស្លាម៉ាបាដសម្រាប់ការចរចាជាមួយអ៊ីរ៉ង់នៅថ្ងៃចន្ទ។ ទីក្រុងតេហេរ៉ង់មិនទាន់ប្រកាសថានឹងបញ្ជូនគណៈប្រតិភូទៅកាន់ប្រទេសប៉ាគីស្ថាននៅឡើយទេ។

ការចរចាអ៊ីរ៉ង់-អាមេរិក

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានដកស្រង់សម្តីមន្ត្រីមិនបញ្ចេញឈ្មោះម្នាក់ថា៖ «គ្មានផែនការសម្រាប់ការចរចាជុំទីពីរទេ ដោយសារតែការទាមទារហួសហេតុ និងមិនសមហេតុផលរបស់សហរដ្ឋអាមេរិក»។

ប្រទេសទាំងពីរកំពុងស្ថិតក្នុងស្ថានភាពមិនចុះសម្រុងលើច្រកសមុទ្រ Hormuz ដែលអ៊ីរ៉ង់បានរឹតបន្តឹងការគ្រប់គ្រងលើការដឹកជញ្ជូនតាមផ្លូវសមុទ្រ ខណៈសហរដ្ឋអាមេរិកបន្តបិទច្រកកំពង់ផែអ៊ីរ៉ង់។ ភាគីទាំងពីរក៏បានចោទប្រកាន់គ្នាទៅវិញទៅមកថាបានរំលោភលើបទឈប់បាញ់។

ច្រកសមុទ្រ Hormuz

លោក Pezeshkian បាននិយាយថា៖ «ការបិទច្រកសមុទ្រ ដែលធ្វើឡើងដោយសហរដ្ឋអាមេរិកបានបង្ហាញថា ទីក្រុងវ៉ាស៊ីនតោនកំពុងឆ្ពោះទៅរកគំរូពីមុនវិញ និងក្បត់ភាសាការទូត»។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក-អ៊ីស្រាអែលបានបើកការវាយប្រហារទ្រង់ទ្រាយធំនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ បណ្តាលឱ្យមានការខូតខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើន។ ប្រទេសអ៊ីរ៉ង់ជាប្រទេសដែលទទួលរងគ្រោះធ្ងន់ធ្ងរជាងគេ រួមទាំងមានមនុស្សស្លាប់រាប់ពាន់នាក់ និងឈានដល់ការបិទច្រកសមុទ្រ Hormuz ដែលធ្វើឱ្យតម្លៃប្រេងសកលបន្តប្រែប្រួល។

administrator

Related Articles