ពិធីបុណ្យចូលឆ្នាំខ្មែរ៣ថ្ងៃ មានគ្រោះអគ្គិភ័យ១៤លើក កើន៣លើកធៀបឆ្នាំ២០២៥ និងមានមនុស្ស១នាក់បាត់បង់ជីវិត

ពិធីបុណ្យចូលឆ្នាំខ្មែរ៣ថ្ងៃ មានគ្រោះអគ្គិភ័យ១៤លើក កើន៣លើកធៀបឆ្នាំ២០២៥ និងមានមនុស្ស១នាក់បាត់បង់ជីវិត

រាជធានីភ្នំពេញ៖ ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ កន្លងមកនេះ មានគ្រោះអគ្គិភ័យកើតឡើងចំនួន១៤លើក កើនចំនួន៣លើក បើធៀបនិងឆ្នាំ២០២៥។

គ្រោះអគ្គិភ័យក្នុងពិធីបុណ្យចូលឆ្នាំ

បើតាមនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ថ្ងៃអង្គារ ១២ រោច ខែចេត្រ ឆ្នាំមមី សប្តស័ក ពស ២៥៦៩ ត្រូវនឹងថ្ងៃទី១៤.១៥.១៦ ឆ្នាំ២០២៦ ដែលទើបត្រូវបានបិទបញ្ចប់មានគ្រោះអគ្គិភ័យ កើតឡើងចំនួន១៤លើក (១១លើកកាលឆ្នាំ២០២៥) កើនឡើងចំនួន៣លើក នៅទូទាំងប្រទេស បើធៀបនឹងឆ្នាំ២០២៥។

ការបង្ការពន្លត់អគ្គិភ័យ

ប្រភពបានលើកឡើងថា គ្រោះអគ្គិភ័យបានកើតឡើងនៅរាជធានីភ្នំពេញ ចំនួន៤លើក ខេត្តព្រះវិហារ១លើក ខេត្តបន្ទាយមានជ័យ១លើក ខេត្តកំពង់ចាម១លើក ខេត្តព្រះសីហនុ១លើក ខេត្តស្វាយរៀង១លើក ខេត្តឧត្តរមានជ័យ១លើក ខេត្តកណ្តាល១លើក និងខេត្តបាត់ដំបង១លើក។

ទោះយ៉ាងណាក្តី បើតាមនាយកដ្ឋាននគរបាលបង្ករពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឲ្យដឹងថា គ្រោះអគ្គិភ័យនៅពិធីបុណ្យចូលឆ្នាំ បានបណ្តាលឲ្យមានមនុស្សចំនួន១នាក់បាត់បង់ជីវិត(ស្រី) គ្មានអ្នករងរបួសនោះទេ។ មូលហេតុ នៃការបង្កគ្រោះអគ្គិភ័យដោយសារការប្រើប្រាស់ភ្លើង៦ករណី និង ផ្ទុះហ្គាស១ករណី។

ផ្ទះខូចខាតពីគ្រោះអគ្គិភ័យ

ប្រភពបានលើកឡើងថាគ្រោះអគ្គិភ័យនេះបានឲ្យខូចខាតផ្ទះចំនួន១១ខ្នង ២បន្ទប់ តូប១ ឃ្លាំង១ រោងចក្រ១ខ្នង និងសិប្បកម្មតម្បាញ១ខ្នង។

ការសង្គ្រោះពីគ្រោះអគ្គិភ័យ

អត្ថបទសរសេរដោយ អ៊ាង ប៊ុនរិទ្ធ
កែសម្រួលដោយ សារ៉ា ចន្ទ

administrator

Related Articles