សៀមរាប៖ ហេតុការណ៍រន្ទះបាញ់ក្នុងពេលភ្លៀងមួយមេ បានបណ្តាលឱ្យមនុស្សចំនួន៤នាក់របួសស្រាលនៅស្រុកស្វាយលើ ខេត្តសៀមរាប នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦។

ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១១៥នាទីរសៀល នៅចំនុចផ្ទះលំហែ អូរពាមគ្រែ ភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ។ លោក អៀង ពិសិដ្ឋ អភិបាលស្រុកស្វាយលើ បានបញ្ជាក់ថា ជនរងគ្រោះទាំង៤នាក់មានរបួសស្រាល ហើយត្រូវបានគ្រូពេទ្យព្យាបាលរួចរាល់។
ជនរងគ្រោះមាន៖ លោក អ៊ូ មករា (៤៦ឆ្នាំ) ពីខេត្តបាត់ដំបង, លោក ទន់ សូលាង (៣២ឆ្នាំ) ពីស្រុកសូទ្រនិគម, នាង គឿម គន្ធា (២៦ឆ្នាំ) និងកុមារ វ៉ុន ជីវ័ន្ត (៤ឆ្នាំ) ទាំងពីរនាក់ចុងក្រោយពីស្រុកបន្ទាយស្រី។

ក្រោយពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នងភ្នំបានចុះទៅដល់កន្លែង ហើយជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅមណ្ឌលសុខភាពអន្លង់ធំ។ បច្ចុប្បន្ន ជនរងគ្រោះទាំង៤នាក់ត្រូវបានគ្រូពេទ្យមណ្ឌលសុខភាពខ្នងភ្នំព្យាបាល និងបានត្រឡប់ទៅផ្ទះវិញរៀងៗខ្លួនរួចហើយ។
អាកាសធាតុអាក្រក់ដែលមានភ្លៀងធ្លាក់ខ្លាំង ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ បានបង្កឱ្យមានហានិភ័យដល់សុខភាពប្រជាពលរដ្ឋក្នុងតំបន់នេះ។ អាជ្ញាធរមានប្រតិភូណែនាំឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នក្នុងរដូវភ្លៀង។
