យុវជនរាប់ពាន់នាក់ដង្ហែក្បួននគរសង្ក្រាន្តឆ្នាំ២០២៦ នៅផ្លូវថ្មើរជើងចតុមុខ

យុវជនរាប់ពាន់នាក់ដង្ហែក្បួននគរសង្ក្រាន្តឆ្នាំ២០២៦ នៅផ្លូវថ្មើរជើងចតុមុខ

ក្បួនដង្ហែនគរសង្ក្រាន្ត

រាជធានីភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលធ្វើជាតំណាងខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំយុវជនរាប់ពាន់នាក់ដង្ហែក្បួននគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅថ្ងៃទី១៨ ខែមេសា។

យុវជនដង្ហែក្បួន

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះបានប្រព្រឹត្តទៅនៅបរិវេណផ្លូវថ្មើរជើងចតុមុខ មុខវត្តឧណ្ណាលោម ដោយមានការចូលរួមពីប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនក្នុងទឹកមុខសប្បាយរីករាយ។

ក្បួនប្រពៃណី

ក្បួនដង្ហែនៃព្រឹត្តិការណ៍នគរសង្ក្រាន្តនេះមានមនុស្សចូលរួមចំនួន ១,៥៥០នាក់ ដែលមានក្បួនវិទ្យាល័យ ក្បួនឱផ្ទៃស្រុកខ្មែរ ក្បួនផ្ចិត ក្បួនរបក្សា ក្បួនមាលាវត្តី ក្បួនបស្ចឹមប្រទេស ក្បួនខោលនិងរទេះ របាំទៀន របាំជូនពរ របាំប្រពៃណី ត្រុដិ ទេវតា រាមកេរ្តិ៍ព្រាប។

ពិធីបុណ្យចូលឆ្នាំថ្មី

សហភាពសហព័ន្ធយុវជនកម្ពុជាបានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា។ កម្មវិធីនេះមានទស្សនីយភាពតាមបែបវប្បធម៌ សិល្បៈ សាសនាជាង២០ទស្សនីយភាពធំៗនៅតាមទីតាំងសំខាន់ៗ។

ផ្លូវថ្មើរជើងចតុមុខ

នៅតំបន់ផ្លូវថ្មើរជើងចតុមុខ ដែលលាតសន្ធឹងចាប់ពីមុខផ្សាររាត្រីរហូតមកដល់មុខព្រះបរមរាជវាំង គឺមានរៀបចំស្តង់តាំងបង្ហាញផលិតផលខ្មែរជាច្រើន អមដោយមានឆាកប្រគំតន្ត្រីតូចធំចំនួនបីកន្លែង។

វប្បធម៌ខ្មែរ

ព្រឹត្តិការណ៍នគរសង្ក្រាន្តរយៈពេល៥ថ្ងៃកន្លងទៅនេះមានសន្តិសុខសណ្ដាប់សាធារណៈល្អប្រសើរ ពុំមានហេតុការណាមួយបង្កជាគ្រោះថ្នាក់អ្វីឡើយ។

ភ្ញៀវទេសចរ

ព្រឹត្តិការណ៍នេះបានបង្ហាញពីសាមគ្គីភាពក្រោមម្លប់សន្តិភាពប្រកបដោយសុខសុវត្ថិភាព និងការថែរក្សាប្រពៃណីវប្បធម៌ជាតិខ្មែរឱ្យបន្តរស់នៅ។

របាំប្រពៃណី

អត្ថបទសរសេរដោយ ចន ណារិទ្ធ និងកែសម្រួលដោយ សារ៉ា ចន្ទ។

សង្ក្រាន្ត២០២៦

យុវជនកម្ពុជា

ផ្លូវថ្មើរជើងចតុមុខ

ក្បួនដង្ហែ

បុណ្យចូលឆ្នាំខ្មែរ

ពិធីបុណ្យសង្ក្រាន្ត

administrator

Related Articles