អ៉ីរ៉ង់បដិសេធយ៉ាងខ្លាំងក្លា នឹងមិនផ្ទេរអ៊ុយរ៉ានីញ៉ូមចម្រាញ់ទៅអាមេរិកជាដាច់ខាត

អ៉ីរ៉ង់បដិសេធយ៉ាងខ្លាំងក្លា នឹងមិនផ្ទេរអ៊ុយរ៉ានីញ៉ូមចម្រាញ់ទៅអាមេរិកជាដាច់ខាត

អ៉ីរ៉ង់បានបដិសេធយ៉ាងខ្លាំងក្លាចំពោះការអះអាងរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ ដែលថាអ៉ីរ៉ង់ព្រមបោះបង់អ៊ុយរ៉ានីញ៉ូមចម្រាញ់របស់ខ្លួន។ ការបដិសេធនេះបានមកបន្ទាប់ពីការអះអាងរបស់លោកត្រាំនៅថ្ងៃទី១៦ មេសា ដែលថាអ៉ីរ៉ង់ព្រមប្រគល់ធូលីនុយក្លេអ៊ែរ។

អ៉ីរ៉ង់បដិសេធការទាមទារអាមេរិក

លោក អេស្មា អ៊ីលបាក់ហៃអ៉ី អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ បានថ្លែងតាមទូរទស្សន៍រដ្ឋថា៖ “អ៊ុយរ៉ានីញ៉ូមចម្រាញ់របស់អ៉ីរ៉ង់នឹងមិនផ្ទេរទៅណាឡើយ។ ដូចដែនដីអ៉ីរ៉ង់ជាដែនដីពិសិដ្ឋចំពោះភ្នែកយើងដែរ បញ្ហាអ៊ុយរ៉ានីញ៉ូមចម្រាញ់នោះ មានសារសំខាន់ធំធេងណាស់សម្រាប់យើង។”

ការខ្វែងគំនិតគ្នានេះកើតឡើងក្នុងពេលដែលប៉ាគីស្ថានកំពុងខិតខំប្រឹងប្រែងធ្វើជាអាជ្ញាកណ្ដាល ដើម្បីឲ្យមានការចរចាលើកទី២ រវាងអាមេរិក និងអ៉ីរ៉ង់។ ការចរចាលើកទីមួយនៅក្រុងអ៉ីស្លាម៉ាបាដ កាលពីសប្ដាហ៍កន្លងទៅ បានបរាជ័យដោយមិនសម្រេចលទ្ធផលអ្វី។

ការចរចាអាមេរិក-អ៉ីរ៉ង់

លោកត្រាំបានអះអាងថា ការទាមទារឲ្យអ៉ីរ៉ង់បោះបង់អ៊ុយរ៉ានីញ៉ូមចម្រាញ់គឺជាការទាមទារមួយក្នុងចំណោមការទាមទាររបស់អាមេរិក ដើម្បីស្វែងរកកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់។ ទោះជាយ៉ាងណា នៅថ្ងៃទី១៧ មេសា លោកត្រាំបានផ្លាស់ប្តូរសំដីដោយថា បញ្ហានេះលែងជាបញ្ហានៃការរាំងខ្ទប់សម្រាប់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយឡើយ។

អ្នកវិភាគជាច្រើនយល់ឃើញថា ការបដិសេធរបស់អ៉ីរ៉ង់នេះបង្ហាញពីភាពរឹងប៉ឹងរបស់រដ្ឋាភិបាលអ៉ីរ៉ង់ក្នុងការការពារសិទ្ធិនុយក្លេអ៊ែររបស់ខ្លួន និងបញ្ជាក់ពីភាពស្មុគស្មាញនៃការចរចាដើម្បីបញ្ចប់សង្គ្រាមនេះ។

administrator

Related Articles