ព័ត៌មានជាតិ

អាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៥នាក់ ដកហូតគ្រឿងញៀនម្ស៉ៅក្រាមច្រើនជាង៨ក្រាម នៅខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ កងរាជអាវុធហត្ថខេត្តបានបញ្ជូនជនសង្ស័យចំនួន៥នាក់ទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី ក្នុងករណីជួញដូរ រក្សាទុក សម្រួលឱ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ សមត្ថកិច្ចបានបន្តថា នៅវេលាម៉ោង១៦:១០នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋាន បានធ្វើប្រតិបត្តិការបង្រ្កាបករណីជួញដូរគ្រឿងញៀននៅចំណុចផ្លូវឡើងសាកលវិទ្យាល័យUME ក្នុងភូមិភ្នំកន្ទួត…

សម្ដេចធិបតី ហ៊ុន ម៉ាណែត ពន្យល់ពីការយឺតយ៉ាវនៃហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងផ្លូវ ដោយសារតែសេដ្ឋកិច្ចទីផ្សារ

ខេត្តស្វាយរៀង៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានពន្យល់ពីមូលហេតុដែលហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងផ្លូវសាធារណៈ មកដល់តាមក្រោយក្នុងតំបន់ដែលរីកចម្រើនហើយ ដោយសារតែការអនុវត្តសេដ្ឋកិច្ចទីផ្សារ។ ការពន្យល់នេះធ្វើឡើងក្នុងឱកាសដែលសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតក្រុងស្វាយរៀង ជាមួយទុនវិនិយោគសរុបប្រមាណ៣០លានដុល្លារ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦។ សម្ដេចធិបតី ហ៊ុន ម៉ាណែត…

រាជធានីភ្នំពេញរៀបចំទីតាំង៦កន្លែងសម្រាប់ពិធីនគរសង្ក្រាន្តឆ្នាំមមី

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ព្រឹត្តិការណ៍នគរសង្ក្រាន្តអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំមមី នឹងមានទីតាំងសរុប៦កន្លែង ដោយមាន៣កន្លែងធំ និង៣កន្លែងតូច។ លោក ឃួង ស្រេង បានបញ្ជាក់បែបនេះក្នុងឱកាសកិច្ចប្រជុំពិភាក្សាជាមួយសហភាពសហពន្ធយុវជនកម្ពុជា ដើម្បីរៀបចំតុបតែងព្រឹត្តិការណ៍នគរសង្ក្រាន្ត ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី១៤ដល់១៦ ខែមេសា ឆ្នាំ២០២៦។ ទីតាំងធំៗ៣កន្លែងរួមមាន៖…

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លើកឡើងពីកត្តាសំខាន់៤ ដែលនាំឱ្យក្រសួងមុខងារសាធារណៈសម្រេចសមិទ្ធផលគួរឱ្យកត់សម្គាល់

ភ្នំពេញ – លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងពីកត្តាសំខាន់៤យ៉ាង ដែលជាមូលហេតុធ្វើឱ្យក្រសួងមុខងារសាធារណៈសម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ។ ក្នុងពិធីបើក «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ» លោកឧបនាយករដ្ឋមន្ត្រីបានរំលេចថា កត្តាទាំង៤នេះរួមមាន៖ ១. គោលនយោបាយ និងយុទ្ធសាស្ត្រត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ២. ថ្នាក់ដឹកនាំឈ្លាសវៃ…

រដ្ឋមន្ត្រីព័ត៌មានដាស់តឿន៖ ប្រុងប្រយ័ត្នកុំជឿព័ត៌មានក្លែងក្លាយពីប្រភពក្រៅប្រទេស

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានដាស់តឿនប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នខ្ពស់ក្នុងការទទួលព័ត៌មានតាមបណ្តាញសង្គម ដោយមានក្រុមនិងប្រភពព័ត៌មានមួយចំនួនដែលមានមូលដ្ឋានពីក្រៅប្រទេសកំពុងផ្សព្វផ្សាយព័ត៌មានមិនពិត។ ក្រុមទាំងនេះត្រូវបានគេចោទប្រកាន់ថាកំពុងបន្តផ្សព្វផ្សាយព័ត៌មានបំភ្លៃ និងព័ត៌មានបំផ្លើស ដោយមានចេតនាបង្កការភាន់ច្រឡំ បង្កភាពចលាចលក្នុងសង្គម និងប៉ះពាល់ដល់ស្ថិរភាពសាធារណៈ។ ក្នុងបរិបទដែលបណ្តាញសង្គមជាពិសេស Facebook និង TikTok ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ រដ្ឋមន្ត្រីបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់មិនត្រូវជឿ មិនត្រូវចែករំលែក និងមិនត្រូវធ្វើការសន្និដ្ឋានលើព័ត៌មានណាមួយដែលមិនមានប្រភពច្បាស់លាស់។ “សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ជឿជាក់ និងតាមដានព័ត៌មានតែពីប្រភពផ្លូវការរបស់រាជរដ្ឋាភិបាល និងស្ថាប័នមានសមត្ថកិច្ច”…

ខេត្តកណ្ដាល៖ នគរបាលបំបែកសំណុំរឿងប្លន់ដ៏ធ្ងន់ធ្ងរ ឃាត់ខ្លួនជនសង្ស័យ៦នាក់ក្នុងចំណោមបក្សពួក១២នាក់

ខេត្តកណ្ដាល – កម្លាំងនគរបាលខេត្តកណ្ដាលបានសម្រេចបំបែកសំណុំរឿងប្លន់ដ៏ធ្ងន់ធ្ងរមួយ ដោយឃាត់ខ្លួនជនសង្ស័យ៦នាក់ក្នុងចំណោមបក្សពួក១២នាក់ ដែលពាក់ព័ន្ធនឹងការកាប់ប្លន់ម៉ូតូនិស្សិតម្នាក់។ ការប្រតិបត្តិកម្មនេះធ្វើឡើងក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល និងការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល។ ព្រឹត្តិការណ៍ប្លន់នេះកើតឡើងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង០០និង០៥នាទី នៅផ្លូវបេតុងក្នុងភូមិត្នោតម្ដើម ឃុំបែកចាន…

រដ្ឋមន្ត្រីធនធានទឹក ថោ ជេដ្ឋា ជួបឯកអគ្គរដ្ឋទូតតួកគី ពង្រឹងសហប្រតិបត្តិការវិស័យទឹក និងឧតុនិយម

ភ្នំពេញ – លោករដ្ឋមន្ត្រី ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមកិច្ចប្រជុំអាហារថ្ងៃត្រង់ជាមួយលោកស្រី Ülkü Kocaefe ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីប្រចាំកម្ពុជា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះធ្វើឡើងក្នុងបរិយាកាសរីករាយ ដោយមានការពិភាក្សាលើកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាធារណរដ្ឋតួកគី ជាពិសេសក្នុងវិស័យធនធានទឹក និងឧតុនិយម។ លោករដ្ឋមន្ត្រី…

ចាប់ខ្លួនជនជាតិវៀតណាម ១០នាក់ទៀត ពាក់ព័ន្ធនឹងការឆបោកអនឡាញនៅច្បារអំពៅ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានធ្វើប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២៤ មីនា ២០២៦។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ។ ការចុះប្រតិបត្តិការត្រូវបានអនុវត្តនៅផ្ទះលេខ១៦០ ផ្លូវលេខ៣៦៩…

អគ្គមេបញ្ជាការទទួលជូនពរឆ្នាំថ្មីពីអគ្គនាយកក្រុមហ៊ុនមិត្តហ្វូន និងសហការី

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ បានទទួលការជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ពីលោក កៅ ម៉ាញ់ឌឹក អគ្គនាយកក្រុមហ៊ុនមិត្តហ្វូន និងសហការី។ ក្នុងឱកាសដ៏ស្និទ្ធស្នាលនេះ…

លោក កែវ រ៉េមី ណែនាំបញ្ញវន្តវិភាគចំណុចខ្លាំង-ខ្សោយសត្រូវ ជំនួយដល់រាជរដ្ឋាភិបាល

ភ្នំពេញ – លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានផ្តល់យោបល់យ៉ាងសំខាន់ដល់បញ្ញវន្តកម្ពុជា ក្នុងការវិភាគស្ថានភាពជាតិនិងអន្តរជាតិ។ លោកបានថ្លែងថា៖ “សម្រាប់បញ្ញវន្ត ការវិភាគទៅលើស្ថានភាពអ្វីមួយ គួរតែផ្តោតទៅលើចំណុចខ្លាំង និងចំណុចខ្សោយរបស់សត្រូវ។ យើងត្រូវវាយតម្លៃការគិតរបស់សត្រូវ ដើម្បីចូលរួមចំណែកជួយសង្គមជាតិ និងជ្រោមជ្រែងដល់រាជរដ្ឋាភិបាលក្នុងការដាក់បញ្ចូលក្នុងយុទ្ធសាស្ត្រឲ្យកាន់តែប្រសើរឡើង។” លោកបានបន្តថា ការធ្វើវិភាគឬវាយតម្លៃទៅលើចំណុចខ្លាំង-ខ្សោយរបស់ខ្លួនឯង គឺស្មើនឹង…