ឈាមយុទ្ធជនខ្មែរ ជាបេតិកភណ្ឌដូនតាដែលកូនខ្មែរមិនអាចភ្លេចបាន!
ភ្នំពេញ ៖ ប្រវត្តិសាស្ត្រខ្មែរបានឆ្លងកាត់ការឈឺចាប់ និងការបាត់បង់ជាច្រើន ចាប់តាំងពីសតវត្សទី១៣មក។ ឈាមយុទ្ធជនខ្មែរបានហូរលើទឹកដីដើម្បីការពារជាតិ អធិបតេយ្យភាព និងបេតិកភណ្ឌដូនតា។ ប្រាសាទបុរាណខ្មែរ ដែលជាព្រលឹងជាតិ ត្រូវបានបំផ្លាញ និងរំលោភបំពានពីថៃ។ ប្រជាពលរដ្ឋខ្មែរជាច្រើនធ្លាប់រស់ក្នុងភាពភ័យខ្លាច ដោយសារជម្លោះព្រំដែនជាមួយថៃអស់រយៈពេលជាច្រើនឆ្នាំ។ ក្នុងនាមជាកូនខ្មែរ យើងមិនត្រូវភ្លេចការលះបង់របស់បុព្វបុរសឡើយ។ សេចក្ដីស្រឡាញ់ជាតិមិនមែននៅត្រឹមពាក្យស្លោកទេ តែស្ថិតក្នុងសកម្មភាពពិតប្រាកដ៖ ការគាំទ្រផលិតផលខ្មែរ ជួយអាជីវកម្មខ្មែរ…
