ខេត្តស្វាយរៀង៖ លោកស្រី អុី សេដ្ឋា អនុប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តស្វាយរៀង ទទួលបន្ទុកការិយាល័យសារមន្ទីរ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យវត្ថុបុរាណក្រៅឃ្លាំងតាមទីតាំងដែលមិនទាន់ចុះបញ្ជីចំនួន ២ទីតាំង នៅក្នុងស្រុកស្វាយជ្រំ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦។

លោកស្រីអនុប្រធានមន្ទីរបានឲ្យដឹងថា ទីតាំងទី១ គឺ ទួលក្តី ស្ថិតនៅក្នុងភូមិក្តុម្ពី ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលមានវត្ថុបុរាណជាប្រភេទជើងទម្រចំនួន ១ រូប។

ទីតាំងទី២ គឺ ទួលអ្នកតា ដែលស្ថិតនៅភូមិក្តុម្ពី ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងផងដែរ។

លោកស្រីបន្តថា ក្រៅពីនេះ ក្រុមការងារក៏បានរកឃើញវត្ថុបុរាណកប់នៅក្នុងដីចំនួន ៣វត្ថុ និងបានធ្វើកំណត់ហេតុប្រគល់-ទទួលបុរាណវត្ថុដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំគោកព្រីង លោកស្រីអនុប្រធានការិយាល័យសង្គមកិច្ចស្រុក លោកនាយប៉ុស្តិ៍ និងលោកមេភូមិផងដែរ។



