លោក កែវ រ៉េមី ណែនាំបញ្ញវន្តវិភាគចំណុចខ្លាំង-ខ្សោយសត្រូវ ជំនួយដល់រាជរដ្ឋាភិបាល
ភ្នំពេញ – លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានផ្តល់យោបល់យ៉ាងសំខាន់ដល់បញ្ញវន្តកម្ពុជា ក្នុងការវិភាគស្ថានភាពជាតិនិងអន្តរជាតិ។ លោកបានថ្លែងថា៖ “សម្រាប់បញ្ញវន្ត ការវិភាគទៅលើស្ថានភាពអ្វីមួយ គួរតែផ្តោតទៅលើចំណុចខ្លាំង និងចំណុចខ្សោយរបស់សត្រូវ។ យើងត្រូវវាយតម្លៃការគិតរបស់សត្រូវ ដើម្បីចូលរួមចំណែកជួយសង្គមជាតិ និងជ្រោមជ្រែងដល់រាជរដ្ឋាភិបាលក្នុងការដាក់បញ្ចូលក្នុងយុទ្ធសាស្ត្រឲ្យកាន់តែប្រសើរឡើង។” លោកបានបន្តថា ការធ្វើវិភាគឬវាយតម្លៃទៅលើចំណុចខ្លាំង-ខ្សោយរបស់ខ្លួនឯង គឺស្មើនឹង…
