ព័ត៌មានជាតិ

រដ្ឋបាលខេត្តបន្ទាយមានជ័យបញ្ជាក់៖ ការផ្តល់ដីនិងផ្ទះជូនជនភៀសសឹកមិនមែនជាការដោះដូរជាមួយដីដែលទាហានថៃហ៊ុមព័ន្ធនោះទេ

ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់យ៉ាងច្បាស់ថា ការរៀបចំដីធ្លីនិងផ្ទះសម្រាប់ផ្តល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារយោធាថៃហ៊ុមព័ន្ធនៅតាមព្រំដែន មិនមែនជាថ្នូរនៃការដោះដូរជាមួយដីដែលពួកគេបាត់បង់ទេ។ យោងតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បងប្អូនប្រជាពលរដ្ឋដែលមិនអាចចូលទៅរស់នៅលើទីតាំងដីរបស់ខ្លួនបាន ដោយសារយោធាថៃហ៊ុមព័ន្ធបន្លាលួស រួមមានភូមិជោគជ័យភូមិព្រៃចាន់ (ឃុំអូរបីជាន់ ស្រុកអូរជ្រៅ) និងភូមិសាមគ្គី ភូមិត្រពាំងសំរោង ភូមិផ្លូវបំបែក និងភូមិបន្ទាយមានឬទ្ធិ (ឃុំគោករមៀត ស្រុកថ្មពួក)។ រាជរដ្ឋាភិបាលកំពុងរៀបចំដីធ្លីជាគម្រោងរបស់សមាគមអតីតយុទ្ធជន ដើម្បីសាងសង់ផ្ទះសម្រាប់ផ្តល់ជូនប្រជាពលរដ្ឋទាំងនេះ។…

រថយន្តអណ្តែតអណ្តូងបុកម៉ូតូកិនអូស៣០ម៉ែត្រ បណ្តាលឲ្យកម្មករស្លាប់ភ្លាម តៃកុងរត់គេចបាត់ស្រមោល

ខេត្តកណ្តាល៖ សាការណ៍ចរាចរណ៍ដ៏សែនឈឺចាប់បានកើតឡើងនៅលើមហាវិថីក្រវាត់ក្រុងទី៣ នៅពេលយប់ថ្ងៃទី២៤ មីនា ក្រោយរថយន្តមិនស្គាល់ម៉ាកបុកម៉ូតូកិនអូសជាង៣០ម៉ែត្រ បណ្តាលឲ្យអ្នកជិះស្លាប់នៅកន្លែងកើតហេតុ។ ជនរងគ្រោះដែលបានបាត់បង់ជីវិតគឺ លោក សេន វិវត្ស អាយុ៣២ឆ្នាំ ជាកម្មករមានស្រុកកំណើតខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅក្រុងតាខ្មៅជាមួយប្រពន្ធ។ លោកបានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 1JH-6300 ដោយមិនពាក់មួកសុវត្ថិភាព។ យោងតាមការបញ្ជាក់ពីមន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅ ហេតុការណ៍នេះកើតឡើងនៅម៉ោង៧:៥០យប់…

កោះទទឹងរីស្សត៖ រមណីយដ្ឋានទេសចរណ៍កម្រិតពិភពលោកថ្មីនៅកម្ពុជា

ខេត្តកោះកុង – លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង បានធ្វើដំណើរទស្សនកិច្ចសិក្សាលើកោះទទឹងរីស្សត ដើម្បីពិនិត្យការអភិវឌ្ឍរបស់ក្រុមហ៊ុន ដែននគរ (ខេមូឌា) អ៊ិនវេសមិន ឯ.ក.។ ក្នុងឱកាសនេះ លោករដ្ឋមន្ត្រីបានថ្លែងការកោតសរសើរចំពោះក្រុមហ៊ុនខ្មែរដែលបានចូលរួមអភិវឌ្ឍកោះទទឹងជារមណីយដ្ឋានទេសចរណ៍កម្រិតខ្ពស់ ដើម្បីទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ។…

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អបអរ ជោគជ័យ នៃការរៀបចំមហាសន្និបាតសភាទាំងពីររបស់ចិន និងពង្រឹងសហប្រតិបត្តិការមេគង្គ-ឡានឆាង

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានអបអរសាទរចំពោះជោគជ័យនៃការរៀបចំមហាសន្និបាតសភាទាំងពីររបស់ចិន ក្នុងឱកាសអបអរសាទរ «សប្តាហ៍ មេគង្គ-ឡានឆាង» និងខួបលើកទី១០នៃការបង្កើតកិច្ចសហប្រតិបត្តិការក្របខណ្ឌថ្នាក់តំបន់។ លោកបានប្រកាសថា៖ «ខ្ញុំសូមអបអរសាទរដោយស្មោះចំពោះសាធារណរដ្ឋប្រជាមានិតចិន ចំពោះការរៀបចំមហាសន្និបាតសភាទាំងពីរដោយជោគជ័យ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ចិនក្នុងការច្នៃប្រឌិត ការធ្វើទំនើបកម្ម និងការអភិវឌ្ឍរួមបញ្ចូល»។ កម្មវិធីនេះត្រូវបានរៀបចំឡើងកាលពីពេលថ្មីៗនេះនៅទីក្រុងភ្នំពេញ ដោយលោកបានថ្លែងអំណរគុណជំនួសឱ្យរាជរដ្ឋាភិបាលកម្ពុជាចំពោះចិន ចំពោះមិត្តភាព…

អនុប្រធានទី១ រដ្ឋសភា ជំរុញនិស្សិត MEXT ឱ្យក្លាយជា ‘ទូតមិត្តភាព’ និងសសរទ្រូងអភិវឌ្ឍជាតិ

វិមានរដ្ឋសភា – លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា បានអនុញ្ញាតឱ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន (MEXT) ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំ មុននឹងចេញទៅបន្តការសិក្សាសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៨។ ក្នុងឱកាសនោះ លោក កុល រដ្ឋា តំណាងនិស្សិតជ័យលាភី បានគោរពរាយការណ៍ជូនឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត និងអង្គពិធីអំពីកម្មវិធីសិក្សានៅប្រទេសជប៉ុន…

ក្រសួងព័ត៌មានចាត់ទុកសកម្មភាពអ្នកកាសែតមួយរូបថា ខ្វះភាពអាជីព និងមិនគោរពស្ត្រី

ភ្នំពេញ៖ ក្រសួងព័ត៌មានបានចេញសេចក្តីថ្លែងការណ៍ចាត់ទុកសកម្មភាពរបស់អ្នកកាសែតមួយរូបថា ខ្វះភាពអាជីព និងមិនគោរពសិទ្ធិបុគ្គល ក្រោយពីមានការផ្សាយផ្ទាល់ពីសកម្មភាពរបស់បុគ្គលនេះចំពោះក្រុមនារីដែលឈរលើផ្លូវវេងស្រេង។ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា៖ «ការសើចចំអក ឡកឡឺយ និងការប្រើកាយវិការមិនសមរម្យទៅលើប្រភពព័ត៌មាន ឬពលរដ្ឋដែលកំពុងរស់នៅតាមភាពប្រក្រតី គឺជាការបាត់បង់តម្លៃក្នុងនាមជាអ្នកផ្តល់ព័ត៌មាន។» លោកបន្តថា៖ «វាជាទង្វើមិនគោរពសិទ្ធិបុគ្គល និងឯកជនភាពរបស់អ្នកដទៃ។ ការដេញតាមថត និងបង្ខំសាកសួរអ្នកដែលព្យាយាមគេចចេញពីកាមេរ៉ា…

យុវជនរងរបួសធ្ងន់ក្រោយជិះម៉ូតូលឿនបុករថយន្តកំពុងបត់ត្រឡប់ក្រោយ

ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូលឿនជ្រុលបុករថយន្តម៉ាស្តាពីចំហៀង ខណៈកំពុងបើកបត់ឆ្លងផ្លូវ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នៅចំណុចមុខផ្សារពោធិ៍ចិនតុង ផ្លូវសហព័ន្ធរុស្ស៉ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាស្តា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AW 8555 ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៉ី…

ផាកពិន័យ ៤លានរៀលក្នុងម្នាក់! ម្ចាស់ទីតាំងភ្នំពេញត្រូវស្វែងយល់អនុក្រឹត្យ០៣ បើមិនចង់ប្រឈមទោសទណ្ឌធ្ងន់ធ្ងរ

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញបានដាស់តឿនព្រមានយ៉ាងធ្ងន់ធ្ងរទៅកាន់ម្ចាស់ទីតាំងគ្រប់ប្រភេទ ដែលត្រូវស្វែងយល់ពីអនុក្រឹត្យលេខ០៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ បើមិនដូច្នេះទេ នឹងប្រឈមនឹងការផាកពិន័យចំនួន ៤លានរៀលសម្រាប់ជនបរទេសម្នាក់ៗ និងទោសទណ្ឌធ្ងន់ធ្ងរទៀត។ លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ បានធ្វើការព្រមានបែបនេះក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យនេះ ដែលបានរៀបចំឡើងនៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។ ពិធីនេះមានវត្តមានពីម្ចាស់ទីតាំងជាច្រើន រួមមានបុរី…

ជនបរទេស ៩៣៩នាក់ខុសច្បាប់ ត្រូវបានបណ្ដេញចេញពីកម្ពុជា ក្នុងយុទ្ធនាការបោសសំអាតឧក្រិដ្ឋកម្មអនឡាញ

ភ្នំពេញ៖ អាជ្ញាធរអន្តោប្រវេសន៍កម្ពុជាបានបន្តយុទ្ធនាការបណ្ដេញចេញជនបរទេសខុសច្បាប់ចំនួន ៩៣៩នាក់ ដោយភាគច្រើនពាក់ព័ន្ធនឹងបញ្ហាឆបោកតាមប្រព័ន្ធអនឡាញ និងការស្នាក់នៅខុសច្បាប់។ យុទ្ធនាការនេះត្រូវបានអនុវត្តតាមការណែនាំរបស់អគ្គនាយកអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ឯក សុខ វាសនា និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។ ការបណ្ដេញចេញបានធ្វើឡើងតាមរយៈប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងចន្លោះថ្ងៃទី២០ ដល់ទី២៣ ខែមីនា ឆ្នាំ២០២៦។ ក្នុងចំណោមជនបរទេសដែលត្រូវបណ្ដេញចេញ មានស្ត្រី១១៣នាក់ និងមានជនជាតិចិនចំនួន ៣៣១នាក់ (ស្រី១៦នាក់)…

ទីលានទុកដាក់សំរាមក្រុងបាវិត ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមគម្រោងទីក្រុងគួរឱ្យចង់រស់នៅ

ខេត្តស្វាយរៀង៖ ក្រោមអធិបតីភាពរបស់លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ទីលានទុកដាក់សំរាមក្រុងបាវិត នៃគម្រោងអភិវឌ្ឍន៍ទីក្រុងគួរឱ្យចង់រស់នៅ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២៦។ ពិធីសម្ពោធសមិទ្ធផលនេះមានការចូលរួមពីអ្នកដឹកនាំជាន់ខ្ពស់ជាច្រើន រួមមានលោកស្រី យ៉សមីន ស៊ីដឌីហ្គី (Yasmin Siddiqi) នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា…