និស្សិតខ្មែរម្នាក់ ក្លាយជាទូតសុច្ឆន្ទៈទេសចរណ៍កម្ពុជា នៅអារ៉ាប៊ីសាអូឌីត ក្នុងបេសកកម្មសំខាន់
យោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានឱ្យដឹងថា និស្សិតកម្ពុជាម្នាក់ត្រូវបានតែងតាំងជាទូតសុច្ឆន្ទៈផ្សព្វផ្សាយទេសចរណ៍កម្ពុជា (Brand Ambassador) នៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។ ការតែងតាំងនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមមហាសន្និបាតលើកទី២៦ នៃអង្គការទេសចរណ៍សហប្រជាជាតិ (UN…
