អគ្គិភ័យឆាបឆេះតូបលក់ដូរមួយកន្លែងនៅក្បែផ្សារព្រែកជ្រៃ ខណ្ឌដង្កោ ឆេះខូចខាតសម្ភារមួយចំនួន សំណាងគ្មានអ្នករងរបួស
ភ្នំពេញ៖ តូបលក់ដូររបស់ប្រជាពលរដ្ឋមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ឆេះបំផ្លាញសម្ភារអស់មួយចំនួន បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរខាង និងសមត្ថកិច្ចជំនាញបានចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅជួយអន្តរាគមន៍។ ហេតុការណ៍គ្រោះអគ្គិភ័យដ៏គួរឱ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង ១២:៥៨ នាទីយប់រំលងអធ្រាត្រ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅចំណុចក្បែរផ្សារព្រែកជ្រៃ ក្នុងភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ម្ចាស់ទីតាំងឈ្មោះ អ៉ិន ចំណាន…
