អគ្គិភ័យឆាបឆេះតូបលក់ដូរមួយកន្លែងនៅក្បែផ្សារព្រែកជ្រៃ ខណ្ឌដង្កោ ឆេះខូចខាតសម្ភារមួយចំនួន សំណាងគ្មានអ្នករងរបួស

អគ្គិភ័យឆាបឆេះតូបលក់ដូរមួយកន្លែងនៅក្បែផ្សារព្រែកជ្រៃ ខណ្ឌដង្កោ ឆេះខូចខាតសម្ភារមួយចំនួន សំណាងគ្មានអ្នករងរបួស

ភ្នំពេញ៖ តូបលក់ដូររបស់ប្រជាពលរដ្ឋមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ឆេះបំផ្លាញសម្ភារអស់មួយចំនួន បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរខាង និងសមត្ថកិច្ចជំនាញបានចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅជួយអន្តរាគមន៍។

អគ្គិភ័យតូបលក់ដូរ

ហេតុការណ៍គ្រោះអគ្គិភ័យដ៏គួរឱ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង ១២:៥៨ នាទីយប់រំលងអធ្រាត្រ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅចំណុចក្បែរផ្សារព្រែកជ្រៃ ក្នុងភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ម្ចាស់ទីតាំងឈ្មោះ អ៉ិន ចំណាន ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ លក់ដូរ។

អគ្គិភ័យតូបលក់ដូរ

តាមការបញ្ជាក់ពីប្រជាពលរដ្ឋបានឱ្យដឹងថា មុនពេលកើតហេតុ ពួកគាត់កំពុងតែសម្រាន្តលង់លក់ ស្រាប់តែមានអ្នកធ្វើដំណើរឆ្លងកាត់ឃើញភ្លើងឆេះក៏ស្រែកហៅ រួចនាំគ្នាផ្អើលឆោឡោដល់ប្រជាពលរដ្ឋក្បែរខាង នាំគ្នាទាញទុយោទឹក និងយកធុងដងទឹកជះជាបណ្ដោះអាសន្ន រួចនាំគ្នាទាក់ទងទៅមន្ត្រីមូលដ្ឋានសុំរថយន្តពន្លត់អគ្គិភ័យមកជួយបន្ទាន់។

អគ្គិភ័យតូបលក់ដូរ

ក្រោយមក កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលដំណឹងភ្លាម រួចបានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ភ្លាមៗ។

អគ្គិភ័យតូបលក់ដូរ

ក្រោយពេលកម្លាំងជំនាញប្រតិបត្តិការណ៍បាញ់ពន្លត់ចប់ ឃើញថាប្រើប្រាស់រថយន្តទឹកអស់ចំនួន ៣គ្រឿង។ ក្នុងនោះដែរ មិនមានអ្នករងរបួស និងស្លាប់នោះទេ ពោលគឺខូចខាតតែប្រភេទសំណង់៖ រោងប្រក់សង្កសី ទំហំ ០៤ម៉ែត្រ x ០៦ម៉ែត្រ។ មូលហេតុ៖ ឆេះចង្ក្រានបាយ។ ខូចខាត៖ ចាន ឆ្នាំង ទូទឹកកក និងសម្ភារផ្ទះបាយមួយចំនួន។

អគ្គិភ័យតូបលក់ដូរ

ការពន្លត់ត្រូវបានបញ្ចប់នៅវេលាម៉ោង ០១:៤០ នាទី ថ្ងៃខែឆ្នាំដដែល។ ចំពោះមូលហេតុពិតប្រាកដ កម្លាំងជំនាញនឹងធ្វើការស្រាវជ្រាវបន្តនៅពេលក្រោយ។

អគ្គិភ័យតូបលក់ដូរ

ដោយ៖ ភារ៉ា ដង្កោ

administrator

Related Articles