ភ្នំពេញ៖ ពិធីបើកសមយុទ្ធទ្វេភាគីរវាងកងទ័ពជើងគោកកម្ពុជា និងឥណ្ឌា លើកទី២ (CINBAX II) ត្រូវបានរៀបចំឡើងជាផ្លូវការនៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅមូលដ្ឋានកងយោធពលខេមរភូមិន្ទ តេជោសែន ភ្នំធំម្រះព្រៅ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក អ៊ួន សារឿន មេបញ្ជាការរងកងទ័ពជើងគោក និងលោកវរសេនីយ៍ឯក ABHISHEK ARORA នាយការិយាល័យអនុព័ន្ធយោធាឥណ្ឌាប្រចាំកម្ពុជា។ ថ្នាក់ដឹកនាំទាំងពីរបានសម្តែងការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការយោធា ដែលបានបន្តពង្រឹងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ការបណ្តុះបណ្តាល និងសមយុទ្ធរួមនានា។

សមយុទ្ធ CINBAX II នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ទី១៨ ខែឧសភា ឆ្នាំ២០២៦ ដោយមានសកម្មភាពហ្វឹកហ្វឺនលើជំនាញជាច្រើន ទាំងក្នុងទីបញ្ជាការ និងលើទីលានអនុវត្តជាក់ស្តែង។ នេះជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរបស់ប្រទេសទាំងពីរក្នុងការលើកកម្ពស់សមត្ថភាពត្រៀមប្រតិបត្តិការ ការយល់ដឹងគ្នាទៅវិញទៅមក ស្របតាមស្មារតីនៃមិត្តភាព កិច្ចសហប្រតិបត្តិការ និងការថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងអន្តរជាតិ។



ដោយ៖ សិលា
