ខ្ទប់ណាស់! ក្មេងទំនើងជិះម៉ូតូបង្កអនាធិបតេយ្យត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនភ្លាមៗ

ខ្ទប់ណាស់! ក្មេងទំនើងជិះម៉ូតូបង្កអនាធិបតេយ្យត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនភ្លាមៗ

រាជធានីភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនក្មេងទំនើងចំនួន ៤នាក់ ដែលបានជិះម៉ូតូបង្កភាពអនាធិបតេយ្យនៅតាមផ្លូវសាធារណៈ កាលពីវេលាម៉ោង ០៣ និង ៣០ នាទី យប់អធ្រាត្រ ថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០២៦ នៅចំណុចស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

ក្មេងទំនើងត្រូវបានឃាត់ខ្លួន

ការឃាត់ខ្លួននេះធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្តាញសង្គមពីករណីក្មេងទំនើងជិះម៉ូតូចំនួន ២គ្រឿង បង្កភាពអនាធិបតេយ្យនៅតាមផ្លូវសាធារណៈ ដែលបានកើតឡើងកាលពីយប់អធ្រាត្រ ថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០២៦ នៅចំណុចស្ពានអាកាសផ្សារដីហុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ក្នុងចំណោមជនសង្ស័យទាំង ៤នាក់ មាន ៣នាក់ជាបុរសក្លែងខ្លួនជាស្ត្រី ហើយសុទ្ធសឹងតែមានអាយុ ១៦ឆ្នាំ (កើតឆ្នាំ២០០៨) រួមមាន៖

  • ឈ្មោះ សឹម ច័ន្ទរតន៍ ភេទប្រុស
  • ឈ្មោះ ថន ច័ន្ទដារ៉ា ភេទប្រុស
  • ឈ្មោះ កឹម គន្ធី ភេទស្រី
  • ឈ្មោះ ជា មករា ភេទប្រុស

រូបភាពក្មេងទំនើង

បច្ចុប្បន្ន ជនសង្ស័យទាំង ៤នាក់ កំពុងត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ធ្វើការសាកសួរតាមនីតិវិធី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្ត៕

administrator

Related Articles