មេធាវី ទី គឹមស្រ៊ាន ចេញសេចក្តីបំភ្លឺជាសាធារណៈ ឆ្លើយតបករណីទាមទារប្រាក់ជាង ១៨ម៉ឺនដុល្លារ

មេធាវី ទី គឹមស្រ៊ាន ចេញសេចក្តីបំភ្លឺជាសាធារណៈ ឆ្លើយតបករណីទាមទារប្រាក់ជាង ១៨ម៉ឺនដុល្លារ

(ភ្នំពេញ)៖ លោកមេធាវី ទី គឹមស្រ៊ាន នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ បានចេញសេចក្តីបំភ្លឺជាសាធារណៈ ឆ្លើយតបទៅនឹងគណនីហ្វេសប៊ុកឈ្មោះ Sophea Emmi ដែលបានបង្ហោះរូបភាពលិខិតជូនដំណឹងរបស់មេធាវីតំណាងដោយអាណត្តិឱ្យឈ្មោះ សួន សុខភា ដែលតាំងខ្លួនជាម្ចាស់បំណុល។

រូបភាពទី១

លិខិតនោះមានខ្លឹមសារទាមទារឱ្យលោក គឹម សម្បត្តិ ទូទាត់សងប្រាក់ចំនួន USD ១៨០.០០០ (ដប់ប្រាំបីម៉ឺនដុល្លារអាមេរិក) ក្នុងរយៈពេល ១៤ថ្ងៃ ដោយមិនពន្យារពេលទៀតឡើយ។

រូបភាពទី២

ខាងក្រោមនេះជាសេចក្តីបំភ្លឺជាសាធារណៈរបស់មេធាវី ទី គឹមស៊ាន ដែលបានលើកឡើងនូវការពន្យល់ និងការបដិសេធចំពោះការទាមទារខាងលើ ដោយអះអាងថារឿងនេះពុំមានមូលដ្ឋានច្បាស់លាស់តាមផ្លូវច្បាប់ឡើយ។ លោកមេធាវីបានបញ្ជាក់ថានឹងចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងរាល់ទង្វើដែលប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់លោក។

administrator

Related Articles